ទឹកជ្រោះខ្ពស់ជាងគេនៅអាស៊ី ហ័ងគួស៊ូ លើកស្ទួយវិស័យទេសចរណ៍ខេត្ត Guizhou
អត្ថបទដោយ៖
ឈឹម ទីណា
គួយចូវ ៖ ហ័ងគួស៊ូ គឺជាទឹកធ្លាក់ខ្ពស់ជាងគេនៅអាស៊ី និង ធំបំផុតទី៣ ក្នុងលោក បាននឹងកំពុងជួយលើកស្ទួយវិស័យទេសចរណ៍ និង សក្តានុពលមុខមាត់ប្រទេសចិនទៅកាន់ពិភពលោក ជាមួយនឹងទីតាំងស្ថិតនៅលើដងទន្លេ Baishui ខេត្តគួយចូវ។
ទឹកជ្រោះ ហ័ងគួស៊ូ មានកម្ពស់ ៧៧.៨ ម៉ែត្រ និងទទឹង ១០១ ម៉ែត្រ។ ក្រៅពីមានទឹកធ្លាក់ដ៏ធំអស្ចារ្យ ទឹកជ្រោះ ហ័ងគួស៊ូ ក៏មានរូងភ្នំធម្មជាតិនៅពីក្រោយប្រវែង ១៣៤ម៉ែត្រ ដែលអនុញ្ញាតឲ្យអ្នកទេសចរអាចដើរឆ្លងកាត់រូងភ្នំនេះ និង ទស្សនាទឹកធ្លាក់ពីខាងក្នុងទៀតផង។
ទឹកធ្លាក់ ហ័ងគួស៊ូ ស្ថិតនៅក្នុងឧទ្យានជាតិ Huangguoshu Waterfall National Park។ ឧទ្យានដ៏ធំនេះ សម្បូរទៅដោយសម្រស់ធម្មជាតិពណ៌បៃតងដ៏ស្រស់ស្អាត និងកន្លែងទាកទាញភ្ញៀវទេសចរជាច្រើនទៀត៕
អត្ថបទ ៖ ឈឹម ទីណា
រូបភាព និង ប្រភពនៅប្រទេសចិន






ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។