ថ្នាក់ដឹកនាំក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួប៣២ឆ្នាំ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំក្រសួង អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួប៣២ឆ្នាំ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៥) នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ។

ការបង្កើត និងបន្តអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជា គឺជាដំណើរដ៏វែងឆ្ងាយមួយក្នុងរបត់ប្រវត្តិសាស្ត្រ របស់ជាតិខ្មែរ និងពោរពេញទៅដោយក្តីលំបាកយ៉ាងក្រៃលែង ។ ចាប់តាំងពីរដ្ឋធម្មនុញ្ញដំបូងឆ្នាំ ១៩៤៧ រហូតមកដល់ធម្មនុញ្ញបច្ចុប្បន្ន ច្បាប់កំពូលរបស់ជាតិនេះ ធ្លាប់បានឆ្លងកាត់ការរលាយ និងការបង្កើតឡើងវិញចំនួន៦លើក ដើម្បីតែការសម្របសម្រួលទៅតាមការផ្លាស់ប្តូររបត់ដឹកនាំនយោបាយ និងសង្គម ។

ការផ្លាស់ប្តូរចុងក្រោយបំផុត បានកើតឡើងនៅក្នុងឆ្នាំ១៩៩៣ ដែលរដ្ឋធម្មនុញ្ញលើកទី៦ បាននឹងកំពុងក្លាយជាឯកសារដ៏កំពូលដែលបញ្ជាក់អត្តសញ្ញាណប្រជាធិបតេយ្យ និងសន្តិភាពជាតិខ្មែរដ៏ពិតប្រាកដ ។

នៅថ្ងៃទី ២៤ កញ្ញា ឆ្នាំ ២០២៥ កម្ពុជាបានប្រារព្ធពិធីរំលឹកខួប ៣២ ឆ្នាំ នៃរដ្ឋធម្មនុញ្ញលើកទី៦ នៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៥) ។ រដ្ឋធម្មនុញ្ញនេះ មិនមែនជាឯកសារច្បាប់ធម្មតាទេ ប៉ុន្តែជាលទ្ធផលនៃឈាម ការឈឺចាប់ និងការលះបង់ដ៏អស្ចារ្យរបស់ជនរួមជាតិខ្មែរទាំងមូល ក្នុងការទាមទារដើម្បីទទួលបានច្បាប់ដ៏ពិសិដ្ឋ ដែលការពារទឹកដី ប្រជាជន និងផលប្រយោជន៍ជាតិ ។

ក្នុងរយៈពេល ៣២ឆ្នាំ រដ្ឋធម្មនុញ្ញនេះ បានក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ការកំណត់អធិបតេយ្យភាពជាតិ តួនាទីព្រះមហាក្សត្រ អំណាចរដ្ឋ សិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងជាទិសដៅដ៏ច្បាស់លាស់នៃការអភិវឌ្ឍន៍ប្រទេសជាតិ ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner