នៅ UN មេកូរ៉េខាងត្បូងប្តេជ្ញាកាត់បន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង
អ.ស.ប ៖ ថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ មេដឹកនាំកូរ៉េខាងត្បូងប្តេជ្ញាកាត់បន្ថយភាពតានតឹង ជាមួយកូរ៉េខាងជើង។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានប្តេជ្ញា កាលពីថ្ងៃអង្គារ ថ្ងៃទី ២៣ ខែកញ្ញា ដើម្បីបញ្ចប់ «វដ្តដ៏អាក្រក់នៃភាពតានតឹងផ្នែកយោធា ដែលមិនចាំបាច់» ជាមួយកូរ៉េខាងជើង ក្នុងគោលបំណងសម្រេចបាន នូវការរួមរស់ ដោយសន្តិភាព និង កំណើនរួមគ្នា។
នៅក្នុងសុន្ទរកថាដំបូងរបស់លោក ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លោក Lee បានសង្កត់ធ្ងន់លើចក្ខុវិស័យរបស់លោក អំពី “ដំណោះស្រាយ ជាដំណាក់កាល” ចំពោះបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដោយផ្អែកលើការយល់ឃើញច្បាស់ថា ការរំសាយអាវុធនុយក្លេអ៊ែរ មិនអាចសម្រេចបាន ក្នុងរយៈពេលខ្លីបានទេ។
យ៉ាណាមិញ កាលពីថ្ងៃអាទិត្យ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា កិច្ចចរចា ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង មិនកើតមានឡើងបានទេ ប្រសិនបើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅតែទទូចឲ្យលោក បោះបង់ឃ្លាំងសព្វាវុធនុយក្លេអ៊ែរ ដោយលោកបានសង្កត់ធ្ងន់ថា គ្មានថ្ងៃរំសាយអាវុធប្រល័យលោកទាំងនេះ បានទេ៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត