មន្ត្រីក្រសួងការពារជាតិ ចាត់ទុកការលើកឡើងរបស់អ្នកនាំពាក្យរងយោធាថៃ សារព័ត៌មានថៃមកបង្ហាញ និងផ្សព្វផ្សាយ គឺជាផែនទីដែលគូសខ្សែព្រំដែនជាឯកតោភាគី

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករងនាយកដ្ឋានភូមិសាស្រ្ត ក្រសួងការពារជាតិ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានធ្វើការបកស្រាយបំភ្លឺជូនសាធារណជនជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹងករណីនៅតំបន់ភូមិជោគជ័យ ដែលកន្លងមក អ្នកនាំពាក្យរងនៃកងទ័ពភូមិន្ទថៃ រដ្ឋបាលខេត្តស្រះកែវ ក៏ដូចជាបណ្តាញព័ត៌មានថៃ បានបង្ហាញ និងផ្សព្វផ្សាយដល់សាធារណជនជាតិ និងអន្តរជាតិ អំពីផែនទីរូបភាពផ្កាយរណប និងប្លង់ទីតាំងបង្គោលព្រំដែន នៅតំបន់ភូមិជោគជ័យ ដោយប្រើប្រាស់ឯកសារ និងព័ត៌មានទ្វេភាគីមួយចំនួន យកមកបកស្រាយប្រាសចាកពីការពិត ក្នុងចេតនាបំភាន់សាធារណជនជាតិ និងអន្តរជាតិ ដើម្បីចោទប្រកាន់មកលើប្រជាពលរដ្ឋកម្ពុជាថា បានទន្ទ្រានចូលទឹកដីថៃ ។

ក្រោយពីក្រុមការងារមូលដ្ឋានបានចុះអង្កេតប្រមូលព័ត៌មាន និងទិន្នន័យនៅលើដីជាក់ស្តែងក្នុងតំបន់ភូមិជោគជ័យ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៤៤ ដល់លេខ ៤៧ ក្រសួងការពារជាតិ សូមធ្វើការបំភ្លឺ និងបញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិឱ្យបានជ្រាបពីការពិតថា បើយើងពិនិត្យ ទៅលើផែនទីដែលកន្លងមកទាំងអ្នកនាំពាក្យរងយោធាថៃ ក៏ដូចជាសារព័ត៌មានថៃយកមកបង្ហាញ និងផ្សព្វផ្សាយ គឺជាផែនទីដែលគូសខ្សែព្រំដែនជាឯកតោភាគី ដែលបង្កើតបានជាព័ត៌មានមិនត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស នាំឱ្យមានការយល់ច្រឡំ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner