សម្តេចតេជោ៖ បើសិនជា ២៧ឆ្នាំមុន ខ្ញុំត្រូវស្លាប់ នោះប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ ព្រោះម្ចាស់នៃនយោបាយឈ្នះឈ្នះបានស្លាប់ទៅហើយ

អត្ថបទដោយ៖
ធី ដា

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងលើបណ្ដាញសង្គមថា “ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០២៥ ជាខួបលើកទី២៧ឆ្នាំ នៃការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំនៅទីរួមខេត្តសៀមរាប (២៤ កញ្ញា ១៩៩៨ -២៤ កញ្ញា ២០២៥)។

ជាសំណាងល្អខ្ញុំមិនមានគ្រោះថ្នាក់ និងបន្តនៅជាមួយប្រជាជនដើម្បីបន្តអនុវត្តនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីដែលសម្រេចបាននៅថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ខ្ញុំមិនរំលឹកឡើងវិញនូវរឿងរ៉ាវនាព្រឹកថ្ងៃ២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នោះទេ តែខ្ញុំគួរតែបញ្ជាក់ថា ប្រសិនពេលនោះខ្ញុំស្លាប់ ឬត្រូវរបួស ប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ ព្រោះម្ចាស់នៃនយោបាយឈ្នះឈ្នះបានស្លាប់ទៅហើយ និងប្រសិនបើខ្ញុំត្រឹមត្រូវរបួសក៏ទីរួមខេត្តសៀមរាប និងមានអ្នកនយោបាយជាច្រើននឹងត្រូវស្លាប់ ។

គិតពីថ្ងៃ២៤ ខែកញ្ញា ឆ្នាំ១៩៩៨ មកដល់ពេលនេះ ខ្ញុំរស់បាន ២៧ឆ្នាំរួចមកហើយ និងសង្ឃឹមថានឹងរស់បានតិចបំផុត ២៧ឆ្នាំបន្តទៀត។

សម្ដេចតេជោ សូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង ៤០ឆ្នាំ និងក្រោម ៥០ឆ្នាំ”៕

ដោយ ៖ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner