មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)បង្ហាញប្រភេទសត្វកម្រ ដែលមិនមែនជាពស់ ហើយក៏មិនមែនជាដង្កូវ

(ភ្នំពេញ)៖ នេះជាប្រភេទសត្វដ៏កម្រមួយ ដែលពួកវាមិនមែនជាពស់ ហើយក៏មិនមែនជាដង្កូវនោះទេ ប៉ុន្តែជាប្រភេទសត្វនៃពពួកថលជលិក(សត្វដែលអាចរស់នៅក្នុងទឹកនិងលើគោកបាន)ដែលត្រូវបានគេស្គាល់ថា ស៊ីស៊ីលៀន។

មជ្ឈមណ្ឌល ACCB បានឱ្យដឹងដែរថា ៖ ”វាជាប្រភេទសត្វមានតែពីរប្រភេទប៉ុណ្ណោះដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសកម្ពុជាយើង ហើយពួកវាទៀតសោតពិតជាកម្ររកឃើញណាស់ ដោយសារតែពួកវាចំណាយពេលភាគច្រើននៃជីវិតរបស់ពួកវានៅក្រោមដី ជាកន្លែងដែលពួកវារកស៊ីដង្កូវ ឬក៏ជន្លេន និងសត្វល្អិតផ្សេងៗទៀតជាចំណី”។

មជ្ឈមណ្ឌល ACCB បានឱ្យដឹងបន្ថែមថា”ពួកវាចេញមកខាងក្រៅលើដីម្តងម្កាល ប្រហែលជាស្វែងរកគូ ឬរកទីជម្រកល្អជាងមុន ហើយក៏ចេញនៅតែពេលយប់មានភ្លៀងធ្លាក់តែប៉ុណ្ណោះ”។

គួរបញ្ជាក់ថា សត្វប្រភេទនេះស្បែករបស់ពួកវាត្រូវរក្សាសំណើមជានិច្ចដើម្បីឱ្យពួកវាដកដង្ហើមបាន ពោលគីពួកវាជាសត្វដែលអាចដកដង្ហើមតាមស្បែកបាន! ពួកយើងនឹងរង់ចាំមើលពពួកសត្វដ៏គួរឱ្យចាប់អារម្មណ៍ទាំងនេះបន្ថែមទៀតនាពេលអនាគត៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner