សារមន្ទីរស្រា Chinese Liquor ជាទីបង្ហាញវប្បធម៌ និង ប្រវត្តិសាស្ត្រដ៏ចំណាស់ចិន

គួយចូវ ៖ Chinese Liquor Culture City ជាសារមន្ទីរវប្បធម៌ស្រាជាតិដ៏ធំមួយនៅក្នុង ទីក្រុង Maotai ខេត្ត Guizhou ប្រទេសចិន។

សារមន្ទីរនេះ បង្កើតឡើងដោយក្រុមហ៊ុន Moutai Group ដើម្បីបង្ហាញអំពីប្រវត្តិសាស្ត្រ បច្ចេកវិទ្យា និងវប្បធម៌នៃស្រាចិន។ សារមន្ទីរនេះ ស្ថិតនៅក្នុងទីក្រុង Maotai ដែលជាតំបន់ផលិតស្រាដ៏ល្បីល្បាញរបស់ប្រទេសចិន។

អ្នកទស្សនាអាចមើលឃើញពីវត្ថុបុរាណ ឧបករណ៍ផលិតស្រា ប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Moutai របៀបផលិតស្រា និងទំនៀមទម្លាប់នៃការផឹកស្រាចិន។

ក្រៅពីជាកន្លែងតាំងពិព័រណ៍ សារមន្ទីរវប្បធម៌ស្រាជាតិនេះ ក៏មានស្ថាបត្យកម្មប្រពៃណីដ៏ស្រស់ស្អាតរបស់ប្រទេសចិនផងដែរ៕

អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner