សេចក្តីថ្លែងការណ៍របស់ នាយឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ អតីតថ្នាក់ដឹកនាំចលនាតស៊ូសេរីការជាតិកម្ពុជា បណ្តោយព្រំដែនកម្ពុជា-ថៃ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ អតីតថ្នាក់ដឹកនាំចលនាតស៊ូសេរីការជាតិកម្ពុជា បណ្តោយព្រំដែនកម្ពុជា-ថៃបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៥ទាក់ទិនទៅនឹងបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដែល ឯកឧត្តមលើកមកបង្ហាញពីការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍ នាយឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ បានបញ្ជាក់ថា”ខ្ញុំសូមជម្រាបជូនដល់មតិជាតិ អន្តរជាតិ ព្រមទាំងបងប្អូនជនរួមជាតិខ្មែរនៅក្នុងប្រទេស និងក្រៅ ប្រទេសទាំងអស់មេត្តាជ្រាបថា ខ្ញុំបានស្គាល់ទីតាំងបង្គោលឡាក់ព្រំដែនខ្មែរ-ថៃ ច្បាស់លាស់ចាប់ពីបង្គោលឡាក់លេខ៤១ នៅភូមិ ចំការគរ រហូតដល់បង្គោលឡាក់លេខ៤៩ នៅក្បែរស្ពានប៉ោយប៉ែត និងបង្គោលឡាក់មួយចំនួនទៀតផងដែរ។
អតីតថ្នាក់ដឹកនាំចលនាតស៊ូសេរីការជាតិកម្ពុជា បណ្តោយព្រំដែនកម្ពុជា-ថៃ នាយឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ បានបញ្ជាក់ថា ”តាមការសង្កេតរបស់ខ្ញុំ តាំងពីដើមមកយោធាថៃ បានរំលោភបំពានលើបូរណភាពទឹកដីកម្ពុជា ដោយប្រើ ប្រាស់ផែនទីខ្នាត១/៥០.០០០ ដែលគូសដោយឯកតោភាគី មករំលោភយកទឹកដីកម្ពុជា ជាច្រើនកន្លែង តាមបណ្តោយព្រំដែនខ្មែរ-ថៃ ជាបន្តបន្ទាប់មករហូតពេលសព្វថ្ងៃនេះ”៕
ដោយ ៖ ម៉ាដេប៉ូ


