រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតត្រៀមចូលរួមកម្មវិធីហាត់ការប្រទេសអ៊ីស្រាអែល
អត្ថបទដោយ៖
ទាវ សារៈមុនី
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតត្រៀមចូលរួមកម្មវិធីហាត់ការនៅប្រទេសអ៊ីស្រាអែល ឆ្នាំសិក្សា ២០២៥-២០២៦ នាទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
«ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តនិស្សិតត្រៀមចូលរួមកម្មវិធីហាត់ការទាំងអស់ឱ្យខិតខំសិក្សាស្រាវជ្រាវនិងអនុវត្ត ដើម្បីបង្កើនសមត្ថភាព និងបទពិសោធន៍ថ្មីៗសម្រាប់ជ្រោមជ្រែង និងបម្រើដល់ការអភិវឌ្ឍន៍វិស័យកសិកម្មរបស់កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើនិស្សិតទាំងអស់ ឱ្យរក្សាភាពប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុវត្ថិភាព ហើយបានជូនពរឱ្យទទួលបានសុខភាពល្អ សុខសុវត្ថិភាព និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕
ប្រភព ៖ ក្រសួងកសិកម្ម








ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕