ប្រមុខរដ្ឋស្តីទី ៖ កម្ពុជា ប្រកាន់ខ្ជាប់គោលនយោបាយចិនមួយ
ភ្នំពេញ៖ ក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៥ នៅសណ្ឋាគារ សុខាភ្នំពេញ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ប្រកាន់ខ្ជាប់គោលនយោបាយចិនមួយ ចាត់ទុកបញ្ហាហុងកុង តៃវ៉ាន់ ទីបេ ស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់ចិន ។ យើងគាំទ្រ គំនិតផ្តួចផ្តើមនានារបស់មិត្តចិន រួមមាន គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើម អរិយធម៌សកល ហើយមានជំនឿយ៉ាងមុតមាំថា គំនិតផ្តួចផ្តើមទាំងនេះនឹងរួម ហើយមានជំនឿយនឹងមុត្តមបង្កជនសម្តេចផ្តើមទ ចំណែកក្នុងការថែរក្សាផលប្រយោជន៍សកល អភិវឌ្ឍសកល និងពង្រឹង គោលដៅអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ដើម្បី រួមថែរក្សាសន្តិភាព សន្តិសុខ និងភាពសុខដុម ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយមិត្តចិន ក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ រួមមានកិច្ចសហប្រតិបត្តិការ អាស៊ាន-ចិន មេគង្គ-ឡានឆាង មហាអនុតំបន់មេគង្គ (GMS) និងអង្គការ សហប្រជាជាតិ ជាដើម ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក។
ជាមួយនេះ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ហើយសូមលើកទឹកចិត្តស្ថាប័នពាក់ពន្ធ័នៃប្រទេសទាំងពីរ បន្តសហការគ្នាពង្រឹងមិត្តភាពដែកថែប រួមគ្នាអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ អនុវត្ត “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀង មច្ឆា និងអង្ករ” អោយបានជោគជ័យ និងពន្លឿនការបន្សំគ្នារវាងគំនិត ផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បី ឆ្ពោះទៅសម្រេចបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ៕
អត្ថបទ៖ វណ្ណលុក
រូប៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត