ចិន គឺជាដៃគូពាណិជ្ជកម្ម វិនិយោគ និងជាប្រទេសនាំមុខ ដែលបានជួយដល់ការអភិវឌ្ឍមូលធនមនុស្សកម្ពុជា

ភ្នំពេញ៖ ក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៥ នៅសណ្ឋាគារ សុខាភ្នំពេញ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានថ្លែងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម វិនិយោគ ជាអ្នកផ្តល់ជំនួយដ៏ធំ និងជាប្រទេសនាំមុខដែលបានជួយដល់ការអភិវឌ្ឍមូលធនមនុស្សសម្រាប់កម្ពុជា។ ជំនួយដ៏ច្រើននេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។ ប្រទេសទាំងពីរ បាន និងកំពុងខិតខំធ្វើការរួមគ្នា ដើម្បីបង្កើនទំហំ ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ ជាពិសេសការបង្កើនការនាំចេញ ទំនិញកសិផលបន្ថែមទៀតពីកម្ពុជាចូលទៅក្នុងទីផ្សារចិន ។

សម្ដេចតេជោ សូមអបអរសាទរ ចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគី និងការកើនឡើងជាលំដាប់ នៃទំហំ វិនិយោគរបស់មិត្តចិននៅកម្ពុជា ។

ទន្ទឹមនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តក្រសួង/ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ សហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំសកម្មភាពអោយបានផុសផុល ដើម្បី អនុវត្តឆ្នាំទេសចរណ៍កម្ពុជា-ចិន ក្នុងគោលបំណងជំរុញទេសចរចិននៅកម្ពុជា ឡើងវិញ បង្កើនជើងហោះហើរត្រង់បន្ថែមទៀតរវាងខេត្ត-ក្រុងនៃប្រទេសទាំងពីរ ក៏ដូចជាជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជនឱ្យកាន់តែខ្លាំងក្លា ។

ឆ្លៀតឱកាសនេះ ក្នុងនាមប្រជាជនកម្ពុជា សម្ដេចតេជោប្រមុខរដ្ឋស្ដីទី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលតែងគាំទ្រមាគ៌ា អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន ផ្តល់ជំនួយ អភិវឌ្ឍន៍ និងឧបត្ថម្ភគាំទ្រលើវិស័យនានា រួមមានហេដ្ឋារចនាសម្ព័ន្ធ វិស័យ ដឹកជញ្ជូន និងថាមពលជាដើម ជាពិសេសការគាំទ្រចំពោះគម្រោងគ្រប់គ្រង ធនធានទឹកចម្រុះហ្វូណនតេជោ ៕

អត្ថបទ៖ វណ្ណលុក
រូប៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner