វិទ្យាស្ថានបច្ចេកទេស ហ្សុី វ៉េ សេ ផ្តល់អាហារូបករណ៍ ៣០០កន្លែង លើ ៣មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

(ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកទេស ហ្សុី វ៉េ សេ នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ៣០០កន្លែង លើ ៣មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។

មុខជំនាញទាំង៣ នោះ រួមមាន ថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ថែទាំ និងជួសជុលអគ្គិសនីរថយន្ត, ថែទាំ និងជួសជុលរថយន្ត។

ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមក្នុងខែវិច្ឆិកាខាងមុខនេះ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១៦ ៨១០ ៣៧៨/០៩៧ ៧១១ ៩៦៥៨/០៧៦ ៣៥១​ ៩១៨៩ ឬ អញ្ជើញមកវិទ្យាស្ថានបច្ចេកទេស ហ្សុី វ៉េ សេ ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចម្ងាយ ៣០០ម៉ែត្រ ពីស្ពានជ្រោយចង្វារ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner