អភិបាលខណ្ឌឫស្សីកែវ សរសើរនគរបាលខណ្ឌ ចំពោះកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អ

(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខកងកម្លាំងនៃ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់បន្ថែមអាគារអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ នាល្ងាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ។

លោកអភិបាលខណ្ឌ បានធ្វើការកោតសរសើរ ចំពោះកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ក្រោមការដឹកនាំបញ្ជាពីលោកវីរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងរក្សាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ បានយ៉ាងល្អ ។

ជាមួយគ្នានេះដែរ លោកអភិបាល ក៏បានចូលរួមឧបត្ថម្ភនូវថវិការមួយចំនួន ក្នុងការកសាង និងបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌ ផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner