ឡាវប្រកាសអាសន្នកម្រិតខ្ពស់ ខណៈព្យុះត្រូពិក Bualoi ជិតមកដល់

វៀងចន្ទន៍ ៖ ការិយាល័យឧតុនិយមឡាវបានចេញការព្រមានក្នុងកម្រិតខ្ពស់ ស្របពេលដែលព្យុះត្រូពិក Bualoi ខិតជិតមកដល់ ដោយរំពឹងថា វានឹងពាំនាំមកនូវភ្លៀងធ្លាក់ខ្លាំង ពិសេសបង្កើនហានិភ័យទឹកជំនន់ និង ការរអិលបាក់ដីនៅទូទាំងប្រទេស។

នាយកដ្ឋានឧតុនិយម និងជលសាស្ត្រ ដែលស្ថិតក្រោមក្រសួងកសិកម្ម និងបរិស្ថានឡាវ បានចេញសេចក្តីជូនដំណឹងអំពីព្យុះត្រូពិចនេះ កាលពីថ្ងៃសុក្រម្សិលមិញ ដោយបានព្យាករណ៍ថា ព្យុះត្រូពិក Bualoi នឹងបង្កផលប៉ះពាល់ដល់ប្រទេសឡាវ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែកញ្ញានេះ។

ទន្ទឹមគ្នា ព្យុះត្រូពិកដ៏កំណាចនេះ ក៏ត្រូវបានគេរំពឹងផងដែរថា នឹងផ្លាស់ទីឆ្លងកាត់តាមតំបន់ជាច្រើននៃប្រទេសឡាវ ដោយពាំនាំមកនូវភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរនៅទូទាំងប្រទេស ដោយតំបន់ខ្លះទំនងជាមានភ្លៀងធ្លាក់ជោគជាំ និងខ្យល់បក់បោកខ្លាំង។

បន្ថែមលើនេះ ការិយាល័យឧតុនិយមឡាវក៏បានចេញការព្រមាន អំពីការកើនឡើងហានិភ័យគ្រោះទឹកជំនន់ភ្លាមៗ និង ការរអិលបាក់ដីផងដែរ។ ដើម្បីបង្កាគ្រោះថ្នាក់នោះ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និង ត្រៀមលក្ខណៈទប់ទល់ពេលមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ជាច្រើនថ្ងៃ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស-សត្វ និងការខូចខាតទ្រព្យសម្បត្តិ និងផ្ទះសម្បែងជាដើម៕

ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner