ព្រះអង្គចេកព្រះអង្គចមជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទខ្មែរ
(ខេត្តសៀមរាប)៖ ខេត្តសៀមរាប ជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ដោយខេត្តប្រវត្តិ សាស្ត្រមួយនេះ ប្រកបទៅដោយវប្បធម៌ដ៏សម្បូរបែប មានប្រាង្គប្រាសាទបុរាណ រមនីយដ្ឋានធម្មជាតិ ព្រមទាំងជាទឹកដី ដ៏ស័ក្តសិទ្ធិ ដែលមានទីសក្ការៈ និង វត្តអារាមចំណាស់ៗ ដែលត្រូវបានកំពុងធ្វើការអភិរក្ស និង អភិវឌ្ឍន៍ ក្នុងការទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ ។

ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរយើងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូនប្រជាពលរដ្ឋ មកពីបណ្តារាជ ធានី ខេត្ត ក្រុង ស្រុក នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលមកកាន់ ខេត្តសៀមរាបអង្គរ តែងតែចូលមកគោរពបូជា មុននឹងចូលទៅកាន់តំបន់រមណីដ្ឋានអង្គរ បងប្អូនយើងទាំងភ្ញៀវជាតិ អន្តរជាតិ បានចូលទៅធ្វើការគោរពបូជា ភួងផ្កា ទៀន ធូក នៅព្រះវិហារព្រះអង្គចេក ព្រះអង្គចម ដែលរូបបដិមាករដ៏មានប្ញទ្ធីបារមីសក្ត័សិទ្ទិ ដើមី្បបានទទួលពរជ័យពីព្រះអង្គ ក្នុងការតាមបីបាច់ថែរក្សាដល់ក្រុមគ្រួសារ ញាតិមិត្ត ក៏ដូចជនរួមជាតិនៃមហាគ្រួសារខែ្មរ និងជូនដល់វីរៈកងទ័ព ដែលកំពុងការពារបូរណភាពទឹកដីនៅតាមព្រំដែន ឲ្យជួបនូវតែសេចក្តីសុខចម្រើនគ្រប់វិនាទី ។

ព្រះវិហារព្រះអង្គចេកព្រះអង្គចម ដែលស្ថិតនីចំកណ្តាលក្រុងបុរាណប្រវត្តិសាស្ត្រនេះ បានកំពុងធ្វើការទាក់ទាញដល់ភ្ញៀវទេសចរបរទេស ចូលទៅទស្សនា គោរពបូជាទៅតាមបែបព្រះពុទ្ធសាសនា ព្រះបរមគ្រូនៃយើងផងដែរ ។
តាមការបញ្ជាក់របស់ឆ្មាំដែលគាត់បានធ្វើការសម្អាតថែរក្សានៅ ព្រះវិហារព្រះអង្គចេកព្រះអង្គរចម បានឲ្យដឹងថា ក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ ទាំងភ្ញៀវជាតិ ភ្ញៀវទេសចរណ៍ដែលកាន់សាសនាព្រះពុទ្ធ បានចូលមកធ្វើការបូជាថ្វាយនូវផ្កា ទៀន ធូក ដើមី្បសុំនូវសេចក្តីសុខចម្រើនយ៉ាងច្រើងកុះករ ។ តែចំពោះនៅថ្ងៃសីល ឬ ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ឆ្នាំចិន ភ្ជុំបិណ្ឌ និង ឆ្លងឆ្នាំសកល ក៏មានមនុស្សមកពីគ្រប់មជ្ឈដ្ឋាន បានចូលមកគោរព ប្រតិបត្តិបូជ្ញាថ្វាយដល់ព្រះអង្គយ៉ាងច្រើនផងដែរ ។

កត្តាទាំងនេះហើយដែលស្តែងឲ្យឃើញថា សមទ្ធិផលនៃសុខសន្តិភាព ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្កឲ្យប្រជាពលរដ្ឋយើងគ្រប់មូលដ្ឋាន បានធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ភូមិ ស្រុក ប្រកបទៅដោយសន្តិសុខ សុវត្ថិភាព មិនមានការព្រួយបារម្មណ៍អំពីអ្វីឡើង ដើមី្បមកជួបជុំក្រុមគ្រួសារ និង ចូលរួមសប្បាយរីករាយ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ។ ទាំងនេះក៏បានសបញ្ជាក់ពីការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាស្ថាបនិកប្រតិបត្តិករសន្តិភាព ក្នុងការថែរក្សាការពារសន្តិភាព ជូនប្រទេសជាតិមាតុភូមិ និងការកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យផងដែរ ៕
ដោយ ៖ ប៊ុនរដ្ឋា

