ថៃស្លាប់ ៧នាក់ និង ២៦ម៉ឺននាក់រងផលប៉ះពាល់ដោយសារទឹកជំនន់រដូវមូសុង

បាងកក ៖ គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ ចំនួនអ្នកស្លាប់នៅថៃដោយសារទឹកជំនន់បង្កឡើងពីភ្លៀងធ្លាក់ខ្លាំងរដូវមូសុង បានកើនឡើងចំនួន ៧នាក់ និង មនុស្សជាង ២៦០.០០០នាក់នៅទូទាំងខេត្តមួយចំនួនតាមដងទន្លេ ចៅប្រាយ៉ា បានរងផលប៉ះពាល់ក្នុងសប្តាហ៍នេះ ខណៈកិច្ចប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត។

ទោះបីជាមិនរងគ្រោះដោយសារព្យុះត្រូពិក Bualoi ដែលបានវាយប្រហារហ្វីលីពីននៅសប្តាហ៍នេះក៏ដោយ ប៉ុន្តែនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានព្រមានអំពីភ្លៀងធ្លាក់ខ្លាំងក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។

ប្រទេសថៃមានភ្លៀងធ្លាក់ខ្លាំងជាប្រចាំ ចាប់ពីខែមិថុនា ដល់ខែកញ្ញា ប៉ុន្តែអ្នកជំនាញលើកឡើងថា បម្រែបម្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស បាននាំឲ្យអាកាសធាតុអាក្រក់ធ្ងន់ធ្ងរកាន់តែកើនឡើង ដោយធ្វើឲ្យស្ថានភាពកាន់តែមិនអាចទាយទុកជាមុនបាន។

ជាក់ស្តែង នៅភាគខាងជើងប្រទេសថៃ កាលពីខែសីហា មនុស្ស ៥នាក់បានស្លាប់ និង ១៥នាក់ទៀតរងរបួស អំឡុងពេលមានហេតុការណ៍បាក់ដី និង ទឹកជំនន់ដែលបង្កឡើងដោយព្យុះទីហ្វុង Kajiki។

សូមរម្លឹកថា ក្នុងឆ្នាំ ២០១១ ទឹកជំនន់នៅទូទាំងប្រទេសថៃ បានសម្លាប់មនុស្សជាង ៥០០នាក់ និង បង្កការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាជនអស់រាប់លានខ្នង ៕

ប្រភព ៖ The Strait Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner