រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូចិន លើការវិនិយោគគ្រឿងយន្តកសិកម្មក្នុងវិស័យកសិកម្មកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ដល់គណៈប្រតិភូចិនដែលមានបំណងចង់វិនិយោគក្នុងប្រទេសកម្ពុជា និងរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន តាមរយៈច្រករបៀងមច្ឆានិងអង្ករ និងការអភិវឌ្ឍទំនេីបកម្មគ្រឿងយន្តកសិកម្មផ្សារភ្ជាប់នឹងសេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានលើកទឹកចិត្តដល់ភាគីចិនឱ្យកសាងទំនុកចិត្តផលិតផលក្នុងទីផ្សារកម្ពុជា ដោយផ្តល់នូវសេវាកម្មគ្រឿងយន្តល្អ បច្ចេកវិទ្យាខ្ពស់ ផ្តល់ដំណោះស្រាយបច្ចេកទេស និងភាពជឿជាក់ ជួយឱ្យកសិករទទួលបានប្រាក់ចំណេញ កាត់បន្ថយថ្លៃដេីមផលិតកម្ម ចំណេញពេលវេលា និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner