ក្រសួងសារធារណៈការដាក់ឱ្យសារធារណៈជនចូលរួមផ្តល់មតិយោបល់លើកម្រងសំណួរ ស្ដីពី «យុទ្ធសាស្ត្រធ្វើបច្ចុប្បន្នភាពផែនការមេដឹកជញ្ជូនរាជធានីភ្នំពេញ ឆ្នាំ២០៥០»
(ភ្នំពេញ)៖ ក្រសួងសារធារណៈនិងដឹកជញ្ជូនរាជធានីភ្នពេញ បានអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាចូលរួមផ្តល់ជាមតិយោបល់លើកម្រងសំណួរដោយស្កេនតាមរយៈQR Code ស្ដីពី «យុទ្ធសាស្ត្រធ្វើបច្ចុប្បន្នភាពផែនការមេដឹកជញ្ជូនរាជធានីភ្នំពេញ ឆ្នាំ២០៥០» Questionnaire on the Strategy for Updated Phnom Penh Urban Transport Master Plan 2050 ។
ក្រោមកិច្ចសហការពី សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) រដ្ឋបាលរាជធានីភ្នំពេញ (PPCA) និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) កំពុងរៀបចំផែនការមេដឹកជញ្ជូនរាជធានីភ្នំពេញ ដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដោយកំណត់ទិសដៅសម្រាប់ឆ្នាំ២០៥០ ។
នេះបើយោងតាមបណ្តាញសង្គមផ្លូវការ រស់ក្រសួងសារធារណៈការនិងដឹកជញ្ជូន ឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ។
ផែនការមេនេះនឹងបម្រើជាក្របខណ្ឌគោលនយោបាយដ៏សំខាន់មួយសម្រាប់ប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុងនាពេលអនាគតរបស់រាជធានីភ្នំពេញ ហើយនឹងមានឥទ្ធិពលយ៉ាងសំខាន់ទៅលើសកម្មភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ សិស្ស និស្សិត ភ្ញៀវទេសចរ និងអ្នកទស្សនាផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ។
ដើម្បីធានាដល់ផែនការនេះពិតជាបានឆ្លុះបញ្ចាំងពីតម្រូវការ និងទស្សនៈចម្រុះរបស់អ្នកប្រើប្រាស់ដឹកជញ្ជូនក្នុងទីក្រុង ក្រុមអ្នកជំនាញការនៃគម្រោងកំពុងធ្វើការសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធផ្សេងៗ។ ការយល់ឃើញ និងយោបល់របស់លោកអ្នកពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមការរៀបចំយុទ្ធសាស្ត្រដឹកជញ្ជូនក្នុងទីក្រុងប្រកបដោយបរិយាបន្ន និងមានប្រសិទ្ធភាពជាងមុនសម្រាប់អនាគតរបស់រាជធានីភ្នំពេញ៕
ដោយ ៖ ង៉ាន់ ទិត្យ






