លោក ត្រាំ ជួបមេធំអ៊ីស្រាអែល ជជែកពីសន្តិភាពហ្គាហ្សា នាថ្ងៃនេះ

វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក លោក ត្រាំ និង មេដឹកនាំអ៊ីស្រាអែល លោក ណេតានយ៉ាហ៊ូ គ្រោងនឹងជជែកគ្នា អំពីផែនការសន្តិភាពតំបន់ហ្គាហ្សា នៅក្នុងសេតវិមាន នាថ្ងៃចន្ទនេះ។

ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងធ្វើជាម្ចាស់ផ្ទះ ទទួលនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu នៅសេតវិមាន នាថ្ងៃទី២៩ ខែកញ្ញានេះ សម្រាប់កិច្ចពិភាក្សា ក្នុងគោលបំណងជំរុញផែនការសន្តិភាព Gaza ដ៏កម្រមួយ។

លោក Trump និយាយថា កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាម ជិតពីរឆ្នាំ នៅហ្គាហ្សា , ចំណាប់ខ្មាំង ដោះលែងដោយក្រុមហាម៉ាស់ និងការដកហូតអាវុធក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ត្រូវបានធ្វើប្រកបដោយប្រសិទ្ធភាព បន្ទាប់ពីកិច្ចពិភាក្សាជាមួយមេដឹកនាំអារ៉ាប់ កាលពីសប្តាហ៍មុន។

លោកបានទម្លាយឲ្យដឹង កាលពីថ្ងៃអាទិត្យ ថា «ទាំងអស់គឺនៅលើដំណើរមួយ ពិសេស ជាលើកដំបូង ដែលមិនធ្លាប់មាន។ យើងនឹងធ្វើវា ឱ្យរួចរាល់»

ទោះជាយ៉ាងណាក៏ដោយ លោក Netanyahu បានផ្តល់ហេតុផលតិចតួច សម្រាប់សុទិដ្ឋិនិយម ក្នុងរយៈពេល ប៉ុន្មានថ្ងៃថ្មីៗនេះ។
លោកបានប្តេជ្ញា នៅក្នុងសុន្ទរកថា របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រថា នឹងបញ្ចប់ការងារ តាមរយៈការប្រឆាំងនឹងក្រុមហាម៉ាស ហើយបានសន្យាថា នឹងរារាំងរដ្ឋប៉ាឡេស្ទីន ដែលបណ្តាប្រទេសលោកខាងលិចសំខាន់ៗ បានទទួលស្គាល់ នាពេលថ្មីៗនេះ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏ហាក់ដូចជា ស្ទាក់ស្ទើរ ក្នុងការបញ្ឈប់ការវាយលុកយោធា នៅក្នុងទីក្រុង Gaza ដែលធ្វើឲ្យមនុស្សរាប់សែននាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួន ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ថ្មីៗនេះ។

គួរបញ្ជាក់ថា ជំនួបនាថ្ងៃនេះ ត្រូវបានមើលឃើញ ពីដំណើរទស្សនកិច្ច លើកទីបួន របស់លោក Netanyahu ទៅកាន់សេតវិមាន ចាប់តាំងពីលោក Trump បានត្រលប់មកកាន់អំណាច ក្នុងខែមករា ខណៈដែលប្រធានាធិបតីអាមេរិក រូបនេះ ព្យាយាមបញ្ចប់ជម្លោះ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner