សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន ១០០ខ្នង ក្នុង ១ឆ្នាំ រយៈពេល ៥ឆ្នាំ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន ១០០ខ្នង ក្នុង ១ឆ្នាំ រយៈពេល ៥ឆ្នាំ ដើម្បីជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាព អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាត វិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ខស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា មានប្រសាសន៍ថា សម្តេច និងភរិយា នឹងធ្វើផ្ទះជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន១០០ខ្នងក្នុងមួយឆ្នាំ ដោយមានរយៈពេល ៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០២៥រហូតដល់ឆ្នាំ២០៣០ ដើម្បីជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាព អតីតយុទ្ធជន និង និវត្តជនកម្ពុជា ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឆ្នាំ២០២៥នេះ ផ្ទះដែលនឹងត្រូវធ្វើជូនដល់អតីតយុទ្ធជន និងនិវត្តជន គឺមានចំនួន ៥៤០ខ្នងហើយ ដោយអំណោយរបស់សម្តេច ១០០ខ្នង និងពីសម្តេច ឯកឧត្តម លោកជំទាវ និងសប្បុរសជននានាផ្សេងទៀតចំនួន ៤៤០ខ្នងផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner