រដ្ឋបាលខេត្តសៀមរាបទទួលអំណោយមួយចំនួនធំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

សៀមរាប៖មុងចំនួនបីពាន់មុង ទឹកស៊ីអ៊ីវ៥០កេស និងទឹកត្រី ៧៥យួរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារី​កម្ពុជា ត្រូវបានផ្តល់ជូនដល់ រដ្ឋបាល​ខេត្ត​សៀមរាបកាលពី​ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដើមី្បយកទៅធ្វើការចែក​ជូនដល់ប្រជាពលរដ្ឋភៀសសឹក​ដោយការឈ្លាន​ពានរបស់​ទាហានថៃនិងកំពុងរស់នៅបណ្ដោះអាសន្នតាមមណ្ឌលភៀសសឹកក្នុងភូមិសាស្ត្រខេត្តសៀមរាប ។

លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប​បាន​បញ្ជាក់ថា អំណោយ​ទាំងនេះអាជ្ញាធរខេត្តនឹង ធ្វើការបែង​ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាពតាមក្រុង ស្រុក ក្នុងខេត្ត។វត្តមានប្រជាពលរដ្ឋ​ទាំង​នេះ​ដោយសារសភាពការណ៍នៅតាមព្រំដែនមិនធានាបាន​សុវត្ថិភាពនៅឡើយ៕
    ដោយ៖​ប៊ុន​រដ្ឋា

ads banner