ប៉ាគីស្ថានបាញ់សាកល្បងមីស៊ីលហោះក្នុងចម្ងាយ ៧៥០គីឡូម៉ែត្រដោយជោគជ័យ
អ៊ីស្លាម៉ាបាដ ៖ ប្រទេសប៉ាគីស្ថានប្រកាសក្តែងៗប្រាប់ដល់ពិភពលោកថា ខ្លួនទើបទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់សាកល្បមីស៊ីលបញ្ជាទិស Fatah-4 ដែលទើបនឹងបង្កើតថ្មីដោយខ្លួនឯង កាលពីថ្ងៃអង្គារម្សិលមិញ។
យោងតាមប្រព័ន្ធទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម ហៅកាត់ថា (ISPR) ដែលជាសេនាធិការប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថាន បានឱ្យដឹងថា ប្រព័ន្ធមីស៊ីលបញ្ជាទិស Fatah-4 មានសមត្ថភាពវាយប្រហារគោលដៅក្នុងចម្ងាយរហូតដល ៧៥គីឡូម៉ែត្រ ជាមួយនឹងភាពជាក់លាក់ខ្ពស់។
ប្រព័ន្ធទំនាក់ទំនង ISPR បានបញ្ជាក់ថា បំពាក់ដោយឧបករណ៍ដែនអាកាសដ៏ទំនើប និង ជំនួយនាវាចរណ៍ដ៏ទំនើប ប្រព័ន្ធសព្វាវុធនេះមានសមត្ថភាពគេចពីប្រព័ន្ធការពារមីស៊ីលរបស់គូសត្រូវ។
ប្រព័ន្ធទំនាក់ទំនង ISPR បន្ថែមទៀតថា ការបាញ់សាកល្បងមីស៊ីលបញ្ជាទិស Fatah-4 នេះ ត្រូវបានធ្វើឡើងដោយទីបញ្ជាការកងកម្លាំងរ៉ុក្កែតរបស់កងទ័ពប៉ាគីស្ថាន ហើយត្រូវបានគេរំពឹងថា ប្រព័ន្ធសព្វាវុធនេះនឹងជួយលើកកម្ពស់សមត្ថភាពវាយប្រហារកាន់តែសាហាវ ពិសេសពង្រីកឃ្លាំងអាវុធមីស៊ីលរបស់កងទ័ពប៉ាគីស្ថាន៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
