មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយសមាគមទន្តពេទ្យប្រទេសសិង្ហបុរី នឹងផ្តល់ជូន ការពិនិត្យ និងវះកាត់ធ្មេញ ថ្គាមទាល់ ជូនអ្នកជំងឺចំនួន ៤៥នាក់ ដោយឥតគិតថ្លៃនៅចុងខែតុលានេះ

(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា ផ្នែកវះកាត់មុខ មាត់ ឆ្អឹងថ្គាម និង ជំងឺមាត់ធ្មេញ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយសមាគមទន្តពេទ្យប្រទេសសិង្ហបុរី នឹងផ្តល់ជូន ការពិនិត្យ និងវះកាត់ធ្មេញ ថ្គាមទាល់ ជូនអ្នកជំងឺ ចំនួន ៤៥នាក់ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំង ប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។សម្រាប់ការចុះឈ្មោះ និងព័ត៌មានបន្ថែម សូមទំនាក់ទំនង លេខទូរស័ព្ទ៖ 069 292 892

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner