ឥណ្ឌាចាប់ដៃរុស្ស៊ីធ្វើសមយុទ្ធយោធារួមគ្នា

ញូវដែលី ៖ កងទ័ពមកពីប្រទេសឥណ្ឌា និង រុស្ស៊ីចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាមួយមានឈ្មោះថា ‘Indra 2025’ រយៈពេល ១៥ថ្ងៃ នៅឯតំបន់វាលខ្សាច់នៃរដ្ឋ Rajasthan ភាគខាងលិចប្រទេសឥណ្ឌា។

ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងញូវដែលីបានឲ្យដឹងថា សមយុទ្ធនេះ នឹងធ្វើឡើង ក្នុងស្ថានភាពវាលខ្សាច់នៃរដ្ឋ Rajasthan ភាគខាងលិចប្រទេសឥណ្ឌា ក្បែរទីក្រុង Bikaner។ បុគ្គលិកយោធារុស្ស៊ីប្រហែល ២៥០នាក់ នឹងចូលរួម។

ស្ថានទូតបានកត់សម្គាល់ថា៖«សមយុទ្ធរួមគ្នា បញ្ជាក់ពីលក្ខណៈនៃភាពជាដៃគូយុទ្ធសាស្ត្រពិសេស និងឯកសិទ្ធិរវាងទីក្រុងមូស្គូ និងញូវដែលី»។

រុស្ស៊ី និងឥណ្ឌា តែងតែធ្វើសមយុទ្ធជើងគោក Indra រៀងរាល់ពីរឆ្នាំម្តង ដោយប្តូរវេនគ្នា ធ្វើជាម្ចាស់ផ្ទះ។ សមយុទ្ធពីមុន បានធ្វើឡើង ក្នុងឆ្នាំ ២០២១-២០២២។

ជាក់ស្តែង កន្លងមក ប្រទេសទាំងពីរក៏ធ្លាប់ធ្វើសមយុទ្ធយោធាជើងគោក អាកាស និងជើងទឹក ដែលមានឈ្មោះថា សមយុទ្ធ Indra, Avia Indra និងIndra Navy។

ក្រៅពីធ្វើសមយុទ្ធ កិច្ចសហការសំខាន់ៗរួមមាន៖ ការអភិវឌ្ឍន៍មីស៊ីល BrahMos រួមគ្នា, ការផលិតយន្តហោះចម្បាំង និងរថក្រោះប្រយុទ្ធ T-90 រួមទាំងការផលិតកាំភ្លើង AK-203 នៅក្នុងប្រទេសឥណ្ឌា ស្ថិតក្រោមកម្មវិធី ‘Make in India’៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner