វីដេអូ៖ ១២ ឧសភា ១៩៧៨ គឺជាថ្ងៃកំណើត កងកម្លាំងប្រដាប់អាវុធនៃចលនាតស៊ូរំដោះជាតិកម្ពុជា

១២ ឧសភា ១៩៧៨ គឺជាថ្ងៃកំណើត កងកម្លាំងប្រដាប់អាវុធនៃចលនាតស៊ូរំដោះជាតិកម្ពុជា ក្រោមការដឹកនាំដោយផ្ទាល់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មុននឹងឈានដល់ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៧៨។

កងកម្លាំងប្រដាប់អាវុធនៃចលនាតស៊ូរំដោះជាតិកម្ពុជា មានឈ្មោះថា អង្គភាព១២៥ ដែលអង្គភាពនេះមានទីតាំងដំបូងស្ថិតនៅ ឃុំឡុងយ៉ាវ ស្រុកគីមមី ខេត្តដុងណាយ ប្រទេសវៀតណាម បង្កើតឡើងក្នុងគ្រាដែលសម្ដេចតេជោ ហ៊ុន សែន កំពុងស្ថិតនៅប្រទេសវៀតណាម ជាពេលដែលសម្ដេច និងយុទ្ធមិត្ត ៤ រូបទៀត ធ្វើដំណើរទៅស្នើសុំការជួយពីមិត្តវៀតណាមដើម្បីផ្ដួររំលំរបបកម្ពុជាប្រជាធិបតេយ្យ។

ការបង្កើតកងកម្លាំងប្រដាប់អាវុធដំបូង ដែលបានបង្កើតឡើងកាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ១៩៧៨ គឺមានសារៈសំខាន់សម្រាប់ឱ្យពលរដ្ឋខ្មែរជំនាន់ក្រោយ បានយល់ដឹងពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជា ពិសេសពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលបានយកអាយុជីវិតធ្វើជាដើមទុនជាច្រើនលើករហូតប្រទេសជាតិកម្ពុជា បានចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត នាឆ្នាំ១៩៧៩ និងទទួលបានសុខសន្តិភាពពេញលេញនាឆ្នាំ១៩៩៨ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

___________________

សម្រង់ប្រសាសន៍៖ សម្តេចតេជោ

To all social media: https://t.me/cambotory

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ឥស្សរជនឆ្នើមកម្ពុជា #សម្តេចតេជោ #បង្កើត #កងកម្លំាង #ប្រដាប់អាវុធសាមគ្គី

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner