TikTok ជួយម្ចាស់អាជីវកម្មខ្មែរសម្រេចកំណត់ត្រាលក់ដាច់ខ្លាំងក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥៖ បណ្ដា​ម្ចាស់អាជីវកម្មខ្នាតតូចនៅកម្ពុជាជាច្រើនរូប ទទួលបានភាពជោគជ័យក្នុងការលក់ដូរ​នៅរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ដោយលើកឡើងថា TikTok បានជួយពួកគាត់ក្នុងការផ្សព្វផ្សាយផលិតផលដល់អតិថិជនថ្មី និងចាស់ ក៏ដូចជាជួយបង្កើនប្រាក់ចំណូលក្នុងអំឡុងពេលពិធីបុណ្យធំ ប្រពៃណីជាតិខ្មែរនេះ។


សម្រាប់សហគ្រិនខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌ មិនមែនត្រឹមតែជាពេលវេលានៃការជួបជុំគ្រួសារ និងធ្វើបុណ្យ​ឧទ្ទិសកុសលជូនដូនតានោះទេ តែក៏ជាពេលវេលាដ៏សំខាន់សម្រាប់ការលក់ដូរ ដូចជា​ម្ហូប​អាហារ សម្លៀកបំពាក់ ផ្កា និងដង្វាយនានាផងដែរ។ នៅឆ្នាំនេះ TikTok បានដើរតួនាទីជាតួអង្គ​សំខាន់​ក្នុងការជំរុញការលក់ និងបានជួយ ឱ្យសហគ្រិន​​ ភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនបានកាន់តែច្រើនតាមរយៈ វីដេអូខ្លីៗ ការផ្សាយផ្ទាល់​ (livestream) និងមុខងារផ្សេងៗទៀត។

ម្ចាស់អាជីវកម្មខ្មែរជាច្រើនរូបបានកត់សម្គាល់ថា TikTok ផ្ដល់លទ្ធភាពឱ្យពួកគាត់ភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយអតិថិជន និងបានជួយប្រែក្លាយការចូលមើលទៅជាការទិញអីវ៉ាន់របស់ពួកគាត់​។

Je Khi (@uthsophatpanha8)​ ​អ្នកលក់នៅលើបណ្តាញសង្គម TikTok (សាដក និងគ្រឿងទេស) បាននិយាយថា៖​ “ការលក់របស់នាងខ្ញុំមានការកើនឡើង។ ការលក់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ បានកើនឡើងរហូតដល់ជិត ៧០ ភាគរយបើធៀបនឹងពេលធម្មតា។ TikTok ជួយអាជីវកម្មរបស់នាងខ្ញុំបានច្រើន។ ពេលខ្ញុំ post ផលិតផលនៅលើ TikTok មានគេមើលច្រើន និងទទួលបានការទិញច្រើន។ ប្រសិនបើគ្មាន TikTok នោះទេ អាជីវកម្មរបស់នាងខ្ញុំមិនអាចលក់ដាច់ខ្លាំងក្លានោះទេ អាចលក់បានត្រឹមតែអ្នកស្គាល់គ្នាតែប៉ុណ្ណោះ។”

Heng Davy Worship Shop (@hengdavy_worshipshop) អ្នកលក់សម្ភារៈបុណ្យនៅលើបណ្តាញសង្គមTikTok ក៏ទទួលបានភាពជោគជ័យក្នុងការលក់ដូចគ្នា និងបានមានចំណាប់អារម្មណ៍ថា៖ “TikTok បានធ្វើឱ្យអាជីវកម្មរបស់នាងខ្ញុំកាន់តែប្រសើរឡើង។  នាងខ្ញុំ​ចង់​ពង្រីក​អាជីវកម្ម​ឱ្យកាន់តែទូលំទូលាយ លើសពីហាង​នៅ​ផ្ទះ​ដែលមានស្រាប់។ ​ដូច្នេះហើយ​​​ កាល​ពី​ជាង​មួយ​ឆ្នាំ​មុន ខ្ញុំ​បាន​ចាប់​ផ្ដើមលក់ផលិតផលនៅលើ TikTok​​ និង​ក្រោយមកក៏ទទួល​បានភាព​ជោគជ័យ។ មានអតិថិជនកាន់តែច្រើន ស្គាល់ផលិតផលរបស់នាងខ្ញុំតាមរយៈ TikTok ។ ការលក់របស់នាងខ្ញុំក្នុងរដូវបុណ្យភ្ជុំបិណ្ឌ មានការកើនឡើងយ៉ាងល្អរហូតដល់ ៧០ ភាគរយ។​​​”

ឡេង ប៉លីន (@porlin_leng) អ្នកលក់សម្ភារៈបុណ្យនៅលើបណ្តាញសង្គម TikTok មួយរូបទៀតក៏ទទួលបានកំណើននៃការលក់ដូចគ្នា។ លោក បាននិយាយថា៖​ “តាំងពីមាន TikTok មក អាជីវកម្មរបស់ខ្ញុំមានការរីកចម្រើនច្រើន។ ​កាលពីពេលមុនដែលខ្ញុំមិនទាន់មាន TikTok​ គឺខ្ញុំលក់បានតែនៅផ្ទះដែលនៅខេត្ដកំពង់ចាម។ តែពេលនេះ ខ្ញុំអាចលក់ជូនអតិថិជនទូទាំងប្រទេស​ ទាំងនៅខេត្ដផ្សេងៗទៀត និងនៅរាជធានី​ភ្នំពេញតាមរយៈ TikTok។ ពេលខ្ញុំ​ post ផលិតផលថ្មីៗ នៅលើ TikTok  ក៏មានអ្នកចូលមើល និងធ្វើការបញ្ជាទិញច្រើន។ មុខរបររបស់ខ្ញុំក៏មានការរីកចម្រើនទៅតាមនោះដែរ។”   


TikTok បានក្លាយជាថ្នាលដ៏មានតម្លៃសម្រាប់ម្ចាស់អាជីវកម្មខ្មែរក្នុងការ​ជំរុញអាជីវកម្មរបស់ខ្លួននៅក្នុងសហគមន៍ ជាពិសេសក្នុងរដូវបុណ្យទាន។ មុខងារប្រកបដោយភាពច្នៃប្រឌិត និងមុខងារពិសេសៗជាច្រើនទៀតរបស់ TikTok អនុញ្ញាតឱ្យអ្នកប្រើប្រាស់ដូចជាម្ចាស់អាជីវកម្មខ្នាតតូច ចែករំលែករឿងរ៉ាវរបស់ពួកគាត់ បង្ហាញផលិតផលថ្មីៗ និងទទួលភាពជោគជ័យ​លើទីផ្សារឌីជីថល។

ខណៈដែលថ្នាលឌីជីថលបន្តរីកចម្រើននៅកម្ពុជា TikTok នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រសហគមន៍ក្នុងស្រុក តាមរយៈការជួយអាជីវកម្មគ្រប់ទំហំឱ្យរីកចម្រើនទាំងក្នុងអំឡុងពេលរដូវបុណ្យទាន និងពេលធម្មតា។

បន្ថែមពីលើការជំរុញការលក់ TikTok កំពុងជួយអភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាផងដែរ។ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ អ្នកបង្កើតមាតិកាចែករំលែកវីដេអូនៃការថ្វាយដង្វាយ ការឧទ្ទិសកុសលជូនដូនតា ការស្លៀកសម្លៀកបំពាក់ប្រពៃណីជាគ្រួសារ ដែលការធ្វើបែបនេះបានជួយផ្សព្វផ្សាយទំនៀមទម្លាប់ដ៏ល្អផូរផង់ទៅដល់ក្មេងជំនាន់ក្រោយ និងទស្សនិកជនផ្សេងៗទៀតនៅជុំវិញពិភពលោក។ ទីផ្សារ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner