គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើស «គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ» ចំនួន ៣,២១៣កន្លែង ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលខេត្តចំនួន៥

(ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំការប្រឡងប្រជែងជ្រើសរើស «គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ» ចំនួន ៣,២១៣កន្លែង ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ។

កាលបរិច្ឆេទចុះឈ្មោះប្រឡងប្រជែង និងការដាក់ពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត តាមរយៈ QR Code ឬចូលទៅកាន់តំណរភ្ជាប់ https://go.gov.kh/era/mcs25moeys

ចំពោះសាធារណជនដែលមានបំណងដាក់ពាក្យចូលរួមប្រឡងប្រជែង សូមអានសេចក្តីជូនដំណឹង សេចក្តីណែនាំ លក្ខខណ្ឌនៃការជ្រើសរើស និងតារាងឧបសម្ព័ន្ធស្តីពីលក្ខខណ្ឌជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យបានច្បាស់លាស់។

(មានជូនភ្ជាប់. សេចក្តីជូនដំណឹង)

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner