សមាគមមីក្រូហិញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) យកចិត្តទុកដាក់ខ្ពស់លើវីរៈកងទ័ព និងប្រជាជនភៀសសឹក
លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិញ្ញវត្ថុកម្ពុជា (CMA) បានដឹកនាំក្រុមការងារ និងសហការរីក្នុងវិស័យហិរញ្ញវត្ថុ ប្រមាណជាង ២០គ្រឹះស្ថានដែលធ្វើប្រតិបត្តិការក្នុងខេត្តឧត្តរមានជ័យ ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ រួមទាំងយកអំណោយប្រគល់ជូនរដ្ឋបាលខេត្តដើម្បីសម្រាលបន្ទុកជនភៀសសឹក និងយោធិនក្នុងសមរភូមិមុខ។
អំណោយជាអង្ករ មី អាវភ្លៀង សម្ភារៈប្រើប្រាស់ និងថវិកាទាំងអស់នេះ កើតចេញពីទឹកចិត្តប្រកបដោយក្តីគោរព និងស្មារតីរួមកម្លាំងគ្នាគាំទ្រវីរៈកងទ័ពជួរមុខ ពីសំណាក់សមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) រួមទាំងបុគ្គលិកក្នុងវិស័យហិរញ្ញហិរញ្ញវត្ថុ។ ថ្វីត្បិតតែអំណោយទាំងអស់នេះ មិនច្រើនក៏ពិតមែន តែកើតចេញពីស្មារតីរួមកម្លាំងគ្នារវាងសមាជិកក្នុងវិស័យហិរញ្ញវត្ថុ គាំទ្រ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា។
តាមរយៈជំនួបជាមួយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ លោកជំទាវ ឌិត នីតា បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់បុគ្គលិកក្នុងវិស័យហិរញ្ញវត្ថុ ព្រមទាំងថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះយោធិនទាំងអស់ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារបូរណភាពដែនដី និងសុខសុវត្ថិភាព ជូនប្រជាជន។ លោកជំទាវក៏បានបញ្ជាក់ផងដែរថា ស្ថិតក្នុងស្ថានភាពលំបាកនៃជម្លោះព្រំដែននេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមគមធនាគានៅកម្ពុជា ក៏ដូចជាសមាជិករបស់សមាគម បានគាំទ្រ និងអនុវត្តនូវ សេចក្តីជូនដំណឹងរបស់ធនាគាជាតិនៃកម្ពុជាស្តីពីការបន្ធូបន្ថយការសង និងពន្យាពេលសងប្រាក់ដល់បងប្អូនជាជនភៀសសឹក និងការលើកលែងការសងប្រាក់ដល់យោធិនពលី ពិការ និងត្រូវរបួសជាដើម។ បន្ថែមពីលើនេះ សមាគមទាំងពីរបានកំណត់យកកិច្ចការពារអតិថិជន និងលើកម្ពស់ចំណេះដឹងហិរញ្ញវត្ថុជាការងារអាទិភាព៕
ដោយ / គ្រី សម្បត្តិ











