វីរកងទ័ព ផ្លុង សំណាង តាមរយៈក្រុមគ្រូពេទ្យ TYDA ទទួលបានការព្យាបាលជំងឺស្ទះសរសៃឈាមបេះដូង

ភ្នំពេញ៖ វីរកងទ័ពឈ្មោះ “ផ្លុង សំណាង” ទទួលបានក្តីមេត្តា និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពី «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» តាមរយៈក្រុមគ្រូពេទ្យ​ នៃ​សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងការព្យាបាលជំងឺស្ទះសរសៃឈាមបេះដូង។

សូមបញ្ជាក់ផងដែរថា វីរកងទ័ពឈ្មោះ “ផ្លុង សំណាង” អាយុ​ ៤៣ឆ្នាំ ជាកងទ័ពជួរមុខប្រចាំការនៅទិសប្រាសាទតាក្របី រស់នៅឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានមានជំងឺមានស្ទះសរសៃឈាមបេះដូង រហូតបណ្តាលឱ្យថប់ទ្រូងយ៉ាងខ្លាំង និងធ្វើទុក្ខលំបាកដល់ការរស់នៅប្រចាំថ្ងៃផងដែរ។ ដោយក្តីមេត្តា និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» បានណែនាំឱ្យក្រុមគ្រូពេទ្យ TYDA នាំវីរកងទ័ពមកព្យាបាលដោយការវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ប្រកបដោយភាពជោគជ័យ។

ក្នុងទឹកចិត្តមហាសប្បុរសដ៏ខ្ពង់ខ្ពស់គឺ រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល និងថ្លៃធ្វើដំណើរ ត្រូវបានទំនុកបម្រុងដ៏ខ្ពង់ខ្ពស់បំផុតដោយ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ។

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner