ស្ថាប័នរដ្ឋ និងអង្គការដៃគូពាក់ព័ន្ធប្រកាសដាក់ឱ្យប្រើប្រាស់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅតំបន់ជុំវិញវិទ្យាល័យគោលដៅ

អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ រួមគ្នាប្រកាស ដាក់ឱ្យប្រើប្រាស់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅតំបន់ជុំវិញ វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង និង សម្ភារៈ ផ្សព្វ ផ្សាយ អប់រំនានាក្នុងបរិវេណ វិទ្យាល័យគោលដៅ ខណៈពេលដែល យាន យន្ត បើកបរ នៅ លើ ដង ផ្លូវ កាត់ តំបន់ សាលារៀន ប្រើប្រាស់ល្បឿនខ្ពស់ខ្លាំងគួរឱ្យព្រួយបារម្ភ។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្នុង ពិធី បិទ សិក្ខា សាលា ផ្សព្វ ផ្សាយលទ្ធផលនៃដំណើរទស្សនកិច្ច ឈ្វេងយល់ស្តីពី “ការអនុវត្ត វា ធាន ការ សុវត្ថិ ភាព ចរាចរណ៍នៅតំបន់សាលារៀនដែល មានប្រសិទ្ធភាព” កាលពីរសៀលថ្ងៃទី៣ខែតុលា ឆ្នាំ ២០២៥ បានមានប្រសាសន៍ឱ្យដឹងថា នៅទូទាំងសកលលោក ការអប់រំ គឺជាតំរូវការជាមូលដ្ឋាន។ ទោះ ជាយ៉ាងនេះក្តី មិនមែនសិស្សានុសិស្សគ្រប់គ្នាសុទ្ធតែទទួលបាននូវការធ្វើដំណើរទៅ សាលា រៀន ប្រកប ដោយសុវត្ថិភាពដូចៗគ្នានោះ ទេ។

លោកជំទាវ បាន លើកឡើងបន្តថា ការផ្លាស់ទីដោយសុវត្ថិភាព និងការធ្វើដំណើរ ទៅ មក សាលា រៀន ប្រកប ដោយ ភាព ងាយស្រួល គឺជាចំណុចគោលដ៏សំខាន់ សម្រាប់ មនុស្ស គ្រប់ គ្នា ក្នុង ការ ទទួល បាន នូវ ការ អប់រំ។ ក្នុងសង្គមនីមួយៗ ដែលតែងតែមានការប្រែប្រួល អភិវឌ្ឍន៍ រួមទាំងនៅក្នុង ប្រទេសក ម្ពុជា ផង យុវជននៅតែប្រឈមនឹងគ្រោះថ្នាក់នៅលើដងផ្លូវជារៀងរាល់ថ្ងៃ។ ការ បាត់ បង់ នូវ យុវជនវ័យក្មេង ឬសិស្ស-និស្សិតម្នាក់ មិនត្រឹមបង្កជាការទុក្ខលំបាកក្នុងរង្វង់ក្រុមគ្រួសារ សាច់ ញាតិ ប៉ុណ្ណោះ ទេ តែក៏បានបង្កជាបញ្ហាលំបាក និងការបាត់បង់ដល់សង្គមជាតិទាំងមូលទៀតផង។ លោកជំទាវ ឱ្យដឹងទៀតថាប្រមាណជិតពាក់កណ្តាល (៤៨%) នៃអ្នកស្លាប់ បាត់ បង់ ជីវិត នៅ លើ ដង ផ្លូវ នៅ កម្ពុជា មានអាយុចន្លោះពី៥ឆ្នាំ ទៅ២៩ឆ្នាំ។

ពាក់ព័ន្ធការរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃដំណើរទស្សនកិច្ចឈ្វេងយល់ស្តីពី “ការ អនុវត្ត វិធាន ការសុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀនដែលមានប្រសិទ្ធភាព” លោក គឹម បញ្ញា នាយក អង្គការមូលនិធិបង្ការរបួសអាស៊ី បានឱ្យដឹងថា ក្នុងគោលបំណង ១.ដើម្បី ចែក រំលែក លទ្ធផល ដែល បានរៀនសូត្រ និងបទពិសោធន៍ពីដំណើរទស្សនកិច្ច ឈ្វេងយល់នៅ ប្រទេស វៀត ណាម អំពីការអនុវត្តវិធានការសុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀន ដែលមាន ប្រសិទ្ធ ភាព នៅ ប្រទេស វៀត ណាម ២.ធ្វើការបង្ហាញ និងប្រមូលនូវធាតុចូលសំខាន់ៗ សម្រាប់ ការ កសាង ផែន ការ សកម្ម ភាព និងពិភាក្សាអំពីយុទ្ធសាស្ត្រល្អៗដែលជំរុញ ដល់ការអនុវត្ត កម្មវិ ធី សុវត្ថិ ភាព ចរាចរណ៍ នៅ តំបន់ សាលា រៀន និង៣. ស្វែងរកការគាំទ្រ និងកិច្ចសហការពីភាគី ពាក់ព័ន្ធសម្រាប់ការ អនុវត្ត កម្ម វិធី សុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀននៅកម្ពុជា។

សូមបញ្ជាក់ថា សិក្ខាសាលានេះ មានអ្នកចូលរួមប្រមាណជាង៤០នាក់ (ចូលរួមដោយផ្ទាល់) និង ១០០ នាក់ ផ្សេង ទៀត ចូលរួមតាមប្រព័ន្ធអនឡាញ៕ អត្ថបទ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner