អភិបាលខេត្តព្រៃវែងនាំយកអំណោយផ្តល់ជូនពលរដ្ឋវិលត្រឡប់មកពីថៃនៅឃុំព្រៃព្នៅ
អត្ថបទដោយ៖
នុត នាង
ព្រៃវែង៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលសួរសុខ និងចែក អំណោយជូនប្រជាពលរដ្ឋចំណាកស្រុកដែលបានវិលត្រឡប់មកពីប្រទេសថៃចំនួន ៦០គ្រួសារ ដែលមានជីវភាព
លំបាក។

ក្នុងពិធីដែលប្រារព្ធនៅបរិវេណសាលាឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងកាលពីចុងសប្ដាហ៍នេះឯកឧត្តម សួន សុម៉ាលីន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវកែ សួនសុភី ស សុខា ដែលលោកតែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

អំណោយដែលផ្ដល់ជូនមាន អង្ករ,មី, ទឹកត្រី,ទឹកស៊ីវ, និងថវិកាមួយចំនួន ៕
ដោយ៖នុត នាង

