រដ្ឋបាលខេត្តស្វាយរៀង ​ជួសជុល និងកែលម្អរមណីយដ្ឋានទួលព្រៃយាយ​

ស្វាយរៀង៖ឯកឧត្តម ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានអញ្ជើញ​ចូលរួម​​ក្រុងពាលី​​ចាប់ផ្តើម​​ជួសជុល និងកែលម្អរមណីយដ្ឋានទួលព្រៃយាយ​។

សូមជម្រាបជូនថា​ រមណីយដ្ឋានទួលព្រៃយាយ​ មានទីតាំងស្ថិតនៅភូមិបាវិតកណ្តាល​ សង្កាត់​បាវិត​ ក្រុងបាវិត​ ​ ខេត្ត​ស្វាយរៀង​ មានចម្ងាយប្រមាណ២.៥០០ម៉ែត្រ​ ពីច្រកទ្វាព្រំដែនអន្តរជាតិបាវិត​ ។ទីទួលបុរាណនេះ​ ពីដើមរៀងមក​ រហូតដល់បច្ចុប្បន្ន​បានក្លាយជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋ​ ទាំងភ្ញៀវជាតិ​ និងអន្តរជាតិតែងតែទៅគោរពបូជា​ បួងសួង​ បន់ស្រន់សុំសេចក្តីសុខសប្បាយតាមជំនឿរបស់ខ្លួនជាបន្តបន្ទាប់​រៀងរាល់ថ្ងៃ​ កត្តាទាំងនេះហើយដែល​បានជំរុញ​ឱ្យរដ្ឋបាលខេត្ត​ និងរដ្ឋបាលក្រុងបាវិត​រៀបចំកែលម្អរសោភណភាពទីតាំងនេះឱ្យភាពស្រស់ស្អាត​ និងមានភាពទាក់ទាញសម្រាប់ជាប្រយោជន៍ពីពេលនេះ​ទៅថ្ងៃអនាគត៕

ដោយ៖នុត នាង

ads banner