លោក Putin ព្រមានអាមេរិកមិនឱ្យផ្តល់មីស៊ីល Tomahawk ទៅកាន់អ៊ុយក្រែន

មូស្គូល ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ព្រមានថា បើសិនអាមេរិកផ្គត់ផ្គង់មីស៊ីលបញ្ជាទិស Tomahawk រយៈចម្ងាយឆ្ងាយឱ្យដល់អ៊ុយក្រែន សម្រាប់ការវាយប្រហារជ្រៅក្នុងទឹកដីសរុស្ស៊ី នោះវានឹងបំផ្លាញទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិក។

លោកប្រធានាធិបតី Putin បាននិយាយកាលពីសប្តាហ៍មុន ដោយចោទសួរថាតើអង្គការណាតូមិនមែនជា “ខ្លាក្រដាស” ទេឬ ដែលបរាជ័យមិនអាចបញ្ឈប់ការវាយលុករបស់រុស្ស៊ីបាន។

ទន្ទឹមគ្នា លោកប្រធានាធិបតី Putin ក៏បាននិយាយព្រមានទាក់ទងនឹងការឱ្យមីស៊ីល Tomahawk ទៅអ៊ុយក្រែនថា ចំណុចនេះនឹងនាំឱ្យមានការបំផ្លាញទំនាក់ទំនងរបស់រុស្ស៊ី-អាមេរិក។

ការអត្ថាធិប្បាយបែបនេះរបស់លោកប្រធានាធិបតី Putin កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Donald Trump និយាយថា លោកខកចិត្តចំពោះលោក Putin ណាស់ ដែលមិនព្រមបង្កើតសន្តិភាព ហើយចាត់ទុករុស្ស៊ីថា ជា «ខ្លាក្រដាស» ដោយសារបរាជ័យក្នុងការបង្ក្រាបអ៊ុយក្រែន។

ចំណែកអនុប្រធានាធិបតីអាមេរិក លោក JD Vance វិញបាននិយាយកាលពីខែមុនថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាលើសំណើរបស់អ៊ុយក្រែន ដើម្បីទទួលបានមីស៊ីល Tomahawk ដែលអាចវាយប្រហារជ្រៅទៅក្នុងរុស្ស៊ី រួមទាំងទីក្រុងមូស្គូផងដែរ ប៉ុន្តែការសម្រេចចិត្តចុងក្រោយមិនទាន់ត្រូវធ្វើឡើងនោះទេ៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner