ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង ជំរុញឲ្យមានយន្តការរួមគ្នា ដើម្បីស្វែងរកគន្លឹះក្នុងការគ្រប់គ្រង និងអភិរក្សធនធានជលផល ប្រកបដោយចីរភាព

(ខេត្តស្ទឹងត្រែង)៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោកទុំ នីរ៉ូ បានជំរុញឲ្យមានយន្តការរួមគ្នា ដើម្បីស្វែងរកគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈម ការគ្រប់គ្រង និងការអភិរក្សធនធានជលផល ប្រកបដោយចីរភាព និងប្រសិទ្ធភាព។

ការជំរុញរបស់ ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង លោកទុំ នីរ៉ូ បានធ្វើឡើងនាថ្ងៃទី៦កញ្ញា២០២៥ ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំង ប្រចាំឆ្នាំបណ្តាញសហគមន៍នេសាទ ក្រោមកិច្ចសហការរវាង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង រួមជាមួយអង្គការដៃគូរអភិវឌ្ឍន៍ ដោយមានការចូលរួមពី គណៈអភិបាលក្រុង/ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ មេឃុំ-ចៅសង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាល តំណាងបណ្តាញសហគមន៍នេសាទ និងអង្គការដៃគូជាច្រើនទៀតផងដែរ ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោកទុំ នីរ៉ូ បានលើកឡើងថា សិក្ខាសាលាដែលបានធ្វើឡើងនៅថ្ងៃនេះ មានគោលបំណង ចែករំលែកបទពិសោធន៍ ក្នុងការងារអភិរក្សធនធានជលផល និងយន្តការដោះស្រាយបញ្ហាប្រឈមប្រកបដោយប្រសិទ្ធភាព ព្រមទាំងពិភាក្សា និងពង្រឹងយន្តការរួម ក្នុងការគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព ដោយមានការចូលរួមអន្តរាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធ។

លោកទុំ នីរ៉ូ បានបន្តថា បច្ចុប្បន្ន ខេត្តស្ទឹងត្រែង មានសហគមន៍នេសាទជាច្រើន ដែលកំពុងសហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ ក្នុងការអភិវឌ្ឍន៍ និងថែរក្សាបរិស្ថានទន្លេ បឹង និងប្រព័ន្ធជលផល ដើម្បីធានាថា ប្រជាពលរដ្ឋមានជីវភាពប្រកបដោយចីរភាព និងសុវត្ថិភាពអាហារ។

លោកថា សិក្ខាសាលានេះ ក៏ជាវេទិកាសំខាន់មួយ សម្រាប់បណ្តាញសហគមន៍នេសាទ ពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍ និងបង្កើនការចូលរួមរបស់សហគមន៍ ក្នុងការគ្រប់គ្រងធនធានជលផលរបស់ខ្លួន ឲ្យកាន់តែប្រសើរ៕

ដោយ ៖ ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner