សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម ចាប់ជនសង្ស័យ ៤នាក់ ក្នុងករណីប្រើហិង្សាកាប់យកម៉ូតូ

(កំពង់ចាម)៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព ក្នុងការពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាកម្លាំងសមត្ថកិច្ចនគរបាលក្រោមឱវាទ ចេញប្រត្តិបត្តិការបង្ក្រាបក្រុមជនសង្ស័យ ៤នាក់ នៅក្នុងភូមិសាស្ត្រ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ឯកឧត្តម ឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម  បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ឯកឧត្តម បានចាត់បញ្ជាកម្លាំងចេញប្រតិបត្តិការ ដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ៤ នាក់។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាពណ៌ខ្មៅសេរី ឆ្នាំ២០២៤ ជារបស់ជនរងគ្រោះ, ម៉ាកហុងដាពណ៌ខ្មៅសេរី.២០១៨ និងកាំបិតខ្វែវចំនួន០១ វត្ថុតាង និងជនសង្ស័យខាងលើ ត្រូវបានឃាត់នៅអធិការដ្ឋាននគរបាលស្រុកបាធាយ តាមបញ្ជា ឯកឧត្ដម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃលាសាដំបូងខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ៕

ដោយ ៖ លី ពៅ

ads banner