សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅខមមិន របស់ជនជាតិថៃ ៖ សូមមើលសេដ្ឋកិច្ចកម្ពុជាឲ្យបានច្បាស់ជាងនេះ
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ បានឆ្លើយតបទៅខមមិនរបស់ជនជាតិថៃ ដែលមានឈ្មោះ Passawoot Lemon Joont ថា៖
សូមអ្នកមើលសេដ្ឋកិច្ចកម្ពុជាឲ្យបានច្បាស់ជាងនេះ។ ពួកអ្នកកំពុងតាំងខ្លួនជាបងធំក្នុងអាស៊ានលើគ្រប់វិស័យ ពិសេសសេដ្ឋកិច្ច គឺទៅមិនរួចទេ ។
ប្រាក់រៀលរបស់កម្ពុជានៅរឹងមាំណាស់ សូមអ្នកកុំព្រួយជំនួសកម្ពុជា ។
ពេលប្រាក់បាតថៃ ចាកចេញពីកម្ពុជា ធ្វើឲ្យប្រាក់បាតថៃច្រើនលើទីផ្សារ សូមត្រៀមអន្តរាគមន៍ទិញលុយបាតចេញពីទីផ្សារផង ៕
ដោយ ៖ វណ្ណលុក



ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។