រដ្ឋមន្ត្រីក្រសួងបរិស្ថានផ្ដល់គន្លឹះដល់សិស្សជ័យលាភីប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា២០២៥ ឱ្យក្លាយជាសិស្សពូកែ

(ភ្នំពេញ)៖ «សិស្សពូកែ មិនមែនពូកែរៀននោះទេ តែគឺត្រូវមានតិចនិក និងវិធីសាស្រ្ត ក្នុងការរៀនសូត្រឱ្យពូកែឈានមុខគេ តាមរយៈការរៀនត្រៀមជាមុន»។

នេះជាការលើកឡើងពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នាឱកាសជួប សំណេះសំណាលជាមួយសិស្សានុសិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្នុងស្នាក់ការទួលវិហារ ឃុំ ជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងពិធីនេះដែរ ឯកឧត្តម រដ្ឋមន្រ្តីក្រសួង បរិស្ថាន ក៏បានបញ្ជៀបបន្ថែមនូវសារអប់រំដ៏មានសារៈសំខាន់ គឺការទុកចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា ថៃ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីជាអ្នកកត់ត្រាផ្ទាល់របស់សម្តេចតេជោ ឯកឧត្តមហ៊ានអះអាងដោយជំនឿជាក់ថា សម័យតេជោ-ធិបតី គឺមិនអនុញ្ញាតឱ្យប្រទេសដទៃណាមួយមកឈ្លានពានទឹកដីកម្ពុជាបានសូម្បី១មីលីម៉ែត្រ។ ទន្ទឹមនេះ ការដោះស្រាយគឺមានយុទ្ធវិធី អត់ធ្មត់ ទន់ភ្លន់ ភាពបត់បែនខ្ពស់ និងមិនបំពានលើកិច្ចព្រមព្រៀងតំបន់ឡើយ ដូចនេះ យើងទាំងអស់គ្នាត្រូវតែអត់ធ្មត់ និងរ់ចាំលទ្ធផល និងដំណោះស្រាយដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ដោយកាត់បន្ថយឱ្យបាននូវកម្រិតហានិភ័យកម្ពុជាទាបបំផុត។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស B C D និង E ឱ្យខិតបន្តទៀត ថ្វីបើគ្រប់គ្នាបានខិតខំប្រឹងប្រែង ដើម្បីទទួលបាននិទ្ទេស A តែយ៉ាងណាសូមកុំភ្លេចថា បរាជ័យគឺជាឱកាស ក្នុងនោះវាបានបង្ហាញនូវផ្លូវដ៏មានសក្តានុពលចំនួន ៣ គឺ ឆ្វេង ស្តាំ និងកណ្តាល ដូចនេះការខិតខំប្រឹងប្រែងប្រកបដោយភាពស្អាតក្នុងខ្លួនដែលជាផ្នត់គំនិតក្នុងចិត្តម្នាក់ៗ និងផ្នែកខាងក្រៅដែលជាឥរិយាបថស្តែងចេញឱ្យអ្នកផងទាំងពួងឃើញ គឺជាគុណតម្លៃរបស់យើងម្នាក់ៗ ដែលជាធនធានល្អសម្រាប់ជាតិ ។

គួរបញ្ជាក់ថា សិស្សានុសិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៥ នៅទូទាំងស្រុកអូររាំងឳ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ក្នុងខេត្តត្បូងឃ្មុំសរុបមានចំនួន ២ ៣១២នាក់ ក្នុងនោះសិស្សទទួលបាននិទ្ទេស A មានចំនួន ៥២នាក់ សិស្សដែលទទួលបាននិទ្ទេស B ចំនួន ១៧៦នាក់ សិស្សនិទ្ទេស C ចំនួន ៥៨៣នាក់ Dចំនួន ៨៩៦នាក់ និង E មានចំនួន ៦០៥នាក់ រួមទាំងប្រធាន អនុប្រធានការិយាល័យស្រុក នាយក នាយករងវិទ្យាល័យក្នុងស្រុកទាំង៣ចំនួន ៦៣នាក់ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner