សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាំយកអំណោយទៅជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ និងបាក់ច្រាំងទន្លេ
កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៥៤គ្រួសាររស់នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្នុងឱកាសនេះឯកឧត្តមបាននាំការសួរសុខទុក្ខ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ,សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា , ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដោយសម្តេច ឯកឧត្តមតែងតែយកចិត្តទុកដាក់ គិតគូរ ខ្វល់ខ្វាយ គ្រប់ពេលវេលារាល់ការរស់នៅរបស់ប្រជាពលរដ្ឋពេលជួបទុក្ខលំបាក។ឯកឧត្តម បានអំពាវនាវ ទៅប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ មានការប្រុងប្រយ័ត្នខ្ពស់បំផុតទៅលើកូនចៅតូច៕





ដោយ៖លី ពៅ