អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កិច្ចប្រជុំក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌ ទទួលបានផ្លែផ្កាគួរកត់សម្គាល់
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
(ភ្នំពេញ)៖ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌ បានជួបប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដោយទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមានគួរឱ្យកត់សម្គាល់។ក្នុងនេះភាគីទាំងពីរបានឯកភាពលើចំណុចជាច្រើននៅលើសេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ។នេះបើតាមការបញ្ជាក់ពីសំណាក់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងដែរថា តាមរយៈកិច្ចប្រជុំនៅក្នុងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះចំពោះចំណុចនៅសេសសល់មួយចំនួនទៀត ភាគីទាំងពីរឯកភាពនឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ដើម្បីឈានទៅដល់ការសម្រេចនិយាមនីតិវិធីប្រតិបត្តិ (SOP)។
យោងតាមប្រភពនេះបានបញ្ជាក់ថាកិច្ចប្រជុំលើកទី២នេះ ត្រូវបានបញ្ចប់នៅថ្ងៃដដែល វេលាម៉ោង ១៣:២០ នាទីរសៀល៕
ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។