កម្លាំងចម្រុះខេត្តកំពង់ធំបន្តបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ​ការពារទប់ស្កាត់ និង​បង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំកងកម្លាំង​ចម្រុះប្រចាំការការពារ​ទប់ស្កាត់ និងបង្ក្រាបទល្មើសនេសាទខុសច្បាប់​នៅក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ចុះល្បាតក្នុង ឃុំកំពង់គោ និង​ឃុំសានគរ ស្រុកកំពង់ស្វាយ

ក្នុងសកម្មភាពនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ទោះបីកងកម្លាំងចម្រុះ ធ្វើសកម្មភាព​ជារៀងរាល់ថ្ងៃក៏ដោយ ក៏នៅតែជនខិលខូចមួយចំនួននៅតែបំពាន​ប្រើប្រាស់​ឧបករណ៍នេសាទខុសច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់​ខ្លួនមិនគិតពីផលប៉ះពាល់ដល់ធនធានមច្ឆជាតិឡើយ ។ជាក់ស្ដែង​នៅក្នុងរដូវបិទនេសាទរយៈពេល៤ខែកន្លងទៅនេះកងកម្លាំងចម្រុះបង្ក្រាបរបាំងស្បៃមុង និងរបាំងសាច់អួន ដែលជា​ឧបករណ៍នេសាទ​ល្មើស​ច្បាប់ បានជាង ២០០គីឡូម៉ែត្រ នៅក្នុងភូមិសាស្ត្រខេត្ត​កំពង់ធំ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner