ពលរដ្ឋហ្គាហ្សាអបអរកិច្ចព្រមព្រៀងហាម៉ាស់-អ៊ីស្រាអែល
ហ្គាហ្សា ៖ ប្រជាពលរដ្ឋ នៅតំបន់ហ្គាហ្សា បានអបអរសារទរ បន្ទាប់ពីមានកិច្ចព្រមព្រៀង ហាម៉ាស់-អ៊ីស្រាអែល។
ប្រជាជនហ្គាហ្សា បានប្រារព្ធពិធីអបអរនេះ នៅមុខមន្ទីរពេទ្យ Nasser បន្ទាប់ពីកិច្ចព្រមព្រៀង Hamas-Israel កាលពីថ្ងៃទី៨ ខែតុលា។
អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានព្រមព្រៀងគ្នា លើកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ដែលដោះលែងចំណាប់ខ្មាំងនៅសេសសល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ក្នុងជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបញ្ចប់សង្រ្គាមដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបានបង្កឲ្យមានវិបត្តិមនុស្សធម៌។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ បន្ទាប់ពីកិច្ចពិភាក្សា នៅប្រទេសអេហ្ស៊ីប ស្តីពីផែនការសន្តិភាពចំនួន ២០ ចំណុច បានទទួលលទ្ធផល ថា «ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas នឹងដោះលែងចំណាប់ខ្មាំងទាំងអស់ ខណៈដែលអ៊ីស្រាអែលនឹង ដកទាហានរបស់ខ្លួន ស្របតាមកិច្ចព្រមព្រៀង»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត