OHCHR បានឆ្លើយតបនឹងញត្តិបន្ទាន់របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាពាក់ព័ន្ធកងទ័ពកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតនៅជាប់ឃុំឃាំង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (....) បានឲ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឧត្តមស្នងការនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស បានឆ្លើយតបនឹងញត្តិបន្ទាន់របស់ ...ពាក់ព័ន្ធកងទ័ពកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតនៅជាប់ឃុំឃាំង។

...សូមដកស្រង់ខ្លឹមសារនៃលិខិតឆ្លើយតបរបស់ OHCHR ដូចខាងក្រោមនេះ៖

កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងអនុវត្តន៍១៣ចំណុច នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ គឺជាក្របខណ្ឌសំខាន់មួយ ដែលឆ្ពោះទៅរកការបន្ថយភាពតានតឹងជាអចិន្ត្រៃយ៍ និងការទប់ស្កាត់ការប៉ះពាល់ដល់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ វាជាការចាំបាច់ណាស់ ចំពោះកងទ័ពត្រូវបានឃុំខ្លួនក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធ ត្រូវទទួលបានការប្រព្រឹត្តមកលើខ្លួនយ៉ាងពេញលេញ ស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិនិងច្បាប់មនុស្សធម៌ អន្តរជាតិជាធរមាន ហើយខ្ញុំក៏បានអំពាវនាវ ដល់រាជរដ្ឋាភិបាលប្រទេសថៃ ពាក់ព័ន្ធនឹងកងទ័ពកម្ពុជាដែល កំពុងស្ថិតក្រោមការឃុំឃាំងរបស់យោធាថៃផងដែរ។

ខ្ញុំសូមអំពាវនាវចំពោះរាជរដ្ឋាភិបាលទាំងពីរប្រទេស គោរពកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយភាពស្មោះត្រង់ ព្រមទាំងចាត់វិធានការធានាការពារប្រជាពលរដ្ឋ។ ខ្ញុំក៏សូមអំពាវនាវឱ្យមានការអនុវត្តវិធានការកសាងទំនុកចិត្តរួមបញ្ចូលទាំងយន្តការទ្វេភាគីនិងកម្រិតតំបន់ ដែលមានស្រាប់។ វាគឺជាគន្លឹះក្នុងការធានាការកាត់បន្ថយភាពតានតឹងដោយសន្តិវិធី និងដោះស្រាយបញ្ហា ដែលមានយូរណាស់មកហើយ ដើម្បីទទួលបានសន្តិភាព។

ចំពោះការបន្តទំនាក់ទំនងជាមួយប្រទេសទាំងពីរ OHCHR នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្ររាជរដ្ឋាភិបាលប្រទេសកម្ពុជានិងប្រទេសថៃ ក្នុងការប្រកាន់ខ្ជាប់កាតព្វកិច្ចសិទ្ធិមនុស្ស

ដោយ៖ពលជ័យ

ads banner