ឡាន Tesla ដែលបំពាក់ប្រព័ន្ធបើកដោយខ្លួនឯង ជិត ៣ លានគ្រឿង ស្ថិតក្រោមការស៊ើបអង្កេត ជុំវិញការបំពានច្បាប់ចរាចរណ៍

អាមេរិក ៖ រថយន្តស្វ័យបើកបរ ប្រមាណ ២.៩លានគ្រឿង របស់ក្រុមហ៊ុន Tesla នឹងត្រូវគេបើកការស៊ើបអង្កេត ព្រោះ ជាប់សង្ស័យថា ប្រព័ន្ធបើកដោយខ្លួនឯង បានបំពានច្បាប់ចរាចរណ៍ រួមទាំង ការបើកបរ ខុសផ្លូវ និង ការមិនឈប់ ពេលភ្លើងស្តុបក្រហម ជាដើម នេះបើតាមឯកសារ ពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ របស់អាមេរិក ហៅកាត់ NHTSA កាលពីថ្ងៃទី៩ ខែតុលា។

ព័ត៌មាននេះ ត្រូវបានបញ្ចេញ បន្ទាប់ពីមានរបាយការណ៍បង្ហាញ ថា ឡានអគ្គិសនី ៥៨គ្រឿង របស់ក្រុមហ៊ុន បានប្រព្រឹត្តការបំពាន បង្កការគ្រោះថ្នាក់ចរាចរណ៍ ជាបន្តបន្ទាប់ នេះបើយោងតាមឯកសារ របស់ NHTSA ដដែល។

ការវាយតម្លៃបឋមរបស់ NHTSA នឹងផ្តោតលើ វិសាលភាពប្រេកង់ និង ផលវិបាកពីសុវត្ថិភាព ដូចជា ករណី រថយន្តផ្លាស់ប្តូរគន្លង ផ្ទុយគ្នា នៅពេលកំពុងបត់ ហើយ ថា តើអ្នកបើកបរ មានប្រុងប្រយ័ត្នជាប់លាប់ ដើម្បីគ្រប់គ្រង ឬ យ៉ាងណា ខណៈដែលឧប្បត្តិហេតុមួយចំនួន បង្ហាញថា ប្រព័ន្ធស្វ័យបើកបរ បានផ្តល់ការជូនដំណឹងតិចតួច ដល់អ្នកបើកបរ ជុំវិញការអន្តរាគមន៍។

ការស៊ើបអង្កេតនេះ បានកើតមានឡើង បន្ទាប់ពី លោក Elon Musk ដែលជាថៅកែក្រុមហ៊ុន Tesla បានដើរចេញពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីដើមឆ្នាំនេះ។ ប៉ុន្តែ កាលពីខែកក្កដា លោក Musk បានប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយ ក្នុងគោលបំណង ប្រជែងនឹងគណបក្សសាធារណរដ្ឋ និង គណបក្សប្រជាធិបតេយ្យ នៅអាមេរិក។

ជុំវិញរឿងនេះ លោក Elon Musk ដែលទើបបានក្លាយជាមហាសេដ្ឋី កើនទ្រព្យលើស៥០០ពាន់លានដុល្លារដំបូងគេ ក្នុងពិភពលោក មិនទាន់បានឆ្លើយតបនឹងការសួរនាំអំពីរឿងនេះ នៅឡើយទេ៕

ប្រភពពី រយធឺ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner