ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ចុះពិនិត្យទីតាំងដែលរងផលប៉ះពាល់ពីការ ទំលាក់គ្រាប់ MK-84របស់ យន្តហោះចម្បាំងថៃនៅភូមិសែនរុងរឿង៤ ក្នុងខេត្តព្រះវិហារ

(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា៖នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់ តាមរយៈការប្រើប្រាស់យន្តហោះចម្បាំងទំលាក់គ្រាប់ MK-84 នៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្រសួងការពារជាតិបានឱ្យដឹងថា ៖ ការចុះសង្កេតដោយផ្ទាល់នៅទីតាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពថៃនេះដែរធ្វើឡើង ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់បានចូលជាធរមាន ឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមិនលម្អៀង ស្របតាមអាណត្តិរបស់ខ្លួននៅក្នុងការធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និង មានប្រសិទ្ធភាព ។

គួរបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិកតែងចុះសង្កេតដោយផ្ទាល់តាមទីតាំងជាច្រើននៃការទទួលរងផលប៉ះដោយសារសង្រ្គាមឈ្លានពានពីសំណាក់កងទ័ពថៃក្នុងនោះមានទាំងភូមិព្រៃចាន់ ភូមិជោគជ័យ ប្រសាទព្រះវិហារ តំបន់អានសេះ តំបន់ក្បែរប្រាសាទតាមាន់ជា
ដើម៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner