សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបាន ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize)
(ភ្នំពេញ) ៖ តាមរយៈប្រកាសព័ត៌មាន របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃស្រុកទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា គណៈកម្មការវាយតម្លៃ នៃលេខាធិការដ្ឋាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្រេចប្រគល់ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize) ដល់សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ឆ្នាំ២០២៥នេះ ។
ស ស យ ក បានគូសបញ្ជាក់ថា ការផ្តល់ពានរង្វាន់នេះ ជាសក្ខីភាព នៃការទទួលស្គាល់ការលះបង់ និងស្នាដៃ របស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប ក្នុងបុព្វហេតុជាតិ មាតុភូមិ និងតួនាទីរបស់ ស.ស.យ.ក. ក្នុងការចូលរួមកសាងសន្តិភាព និងការអភិវឌ្ឍសហគមន៍អាស៊ាន ៕
ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។