អំណោយអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ត្រូវបានចែកជូនពលរដ្ឋ ៦៥គ្រួសារ មកពីភូមិចំនួនពីរ នៃសង្កាត់ព្រែកថ្មី

(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ អមដំណេីរដោយអភិបាលរងខណ្ឌ ក្រុមប្រឹក្សាសង្កាត់ បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋជួបការលំបាក ៦៥គ្រួសារ មកពីភូមិព្រែកថ្មី និងភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ។

លោកអភិបាលខណ្ឌ បានណែនាំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពកូនចៅរបស់ខ្លួននៅក្នុងគ្រួសារ។ ថ្វីដ្បិតតែអំណោយទាំងនេះ មិនសមប្រកបទៅតាមការចង់បានរបស់បងប្អូនយ៉ាងណាក៏ដោយ តែវាបានសម្រាលការលំបាករបស់បងប្អូនមួយរយៈពេលដែរ ហើយនេះជាទឹកចិត្តដ៏ប្រពៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រាប់ជួយឧបត្ថម្ភ ដើម្បីសម្រាលទុក្ខលំបាករបស់បងប្អូន ដែលមានជីវភាពខ្វះខាត បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ និងពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាដើម ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេច ប្រធានកាកបាទកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែគិតគូរខ្ពស់ពីការរស់នៅរបស់បងប្អូន ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ជាតិសាសន៍ ពណ៌សម្បុរ អ្វីនោះឡើយ ។

លោកអភិបាលខណ្ឌ ក៏បានផ្ដាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ បើជួបបញ្ហាជួបការលំបាកផ្នែកជីវភាពគ្រួសារ បញ្ហាមិនប្រក្រតីណាមួយកើតឡើង ត្រូវរាយការណ៍បន្ទាន់ដល់អាជ្ញាធរ សង្កាត់ និងខណ្ឌ ដើម្បីរិះរកមធ្យោបាយដោះស្រាយជូនបងប្អូន ។

អំណោយដែលអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ចែកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុង ១គ្រួសារ ទទួលបាន អង្ករ, មី និងទឹកត្រី ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner