លោក Dr. Maxim Behar បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាងកម្ពុជា-ប៊ុលហ្គារី

(ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍ លោកបណ្ឌិត Dr. Maxim Behar ជាអ្នកជំនាញឈានមុខគេក្នុងវិស័យ ទំនាក់ទំនងសាធារណៈ (Public Relations) ។

លោកបណ្ឌិត Dr. Maxim Behar បានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥។

ទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងដោយ ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្គារី ដោយមានការសហការជាមួយ វិស្ស័យឯកជននៃព្រះរាជាណាចក្រកម្ពុជា ហើយមានការសម្របសម្រួលដោយ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោកបណ្ឌិត Dr.Maxim Behar ក៏បានមានជំនួបជាមួយ រដ្ឋមន្ត្រីនៃក្រសួងមួយចំនួន និង តំណាងវិស្ស័យឯកជនជាច្រើន ដើម្បីពិភាក្សាអំពី ការជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាងប្រទេសទាំងពីរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner