យន្តហោះ Boeing បុកឡានស្លាប់មនុស្ស ២ នាក់នៅហុងកុង
ហុងកុង ៖ មនុស្ស២នាក់បានស្លាប់ ក្រោយយន្តហោះដឹកទំនិញមួយគ្រឿងធ្លាក់ចេញពីផ្លូវរត់ទៅបុកឡាន នៅឯព្រលានយន្តហោះអន្តរជាតិហុងកុង នៅព្រឹកថ្ងៃចន្ទនេះ ហើយភ្លាមៗយន្តហោះនោះបានធ្លាក់ចូលសមុទ្រតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post។
ហេតុការណ៍ដ៏កម្រនេះកើតឡើងលើយន្តហោះ Boeing 747 ជើងហោះហើរ EK9788 របស់ក្រុមហ៊ុន Emirates ធ្វើដំណើរមកពីទីក្រុងឌូបៃ បានជួបគ្រោះថ្នាក់ធ្លាក់ចេញពីផ្លូវនៅពេលចុះចត ហើយវេរទៅបុកឡានផ្នែកសេវាកម្មនៅឯព្រលានយន្តហោះ មុនពេលធ្លាក់ចូលសមុទ្រ។
ប្រភពបានឱ្យដឹងថា បុរសពីរនាក់ដែលជិះក្នុងឡាននោះ មានម្នាក់អាយុ៣០ឆ្នាំនិងម្នាក់ទៀតអាយុ៤១ឆ្នាំ ដំបូងឡើយបាត់ខ្លួន ប៉ុន្តែក្រោយមកក៏ត្រូវបញ្ជាក់ថាស្លាប់ ប៉ុន្តែជាសំណាងល្អ សមាជិកអាកាសយានិកចំនួន ៤នាក់នៅលើយន្តហោះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។
ឆ្លើយតបឧបទ្ទវហេតុនេះ ផ្លូវរត់ភាគខាងជើងនៃព្រលានយន្តហោះត្រូវបានបិទដំណើរការជាបណ្តោះអាសន្ន និងជើងហោះហើរដឹកទំនិញជាច្រើនត្រូវបានលុបចោល។ គ្រោះថ្នាក់នេះមិនប៉ះពាល់ដល់ជើងហោះហើរដឹកអ្នកដំណើរទេ និងកំពុងស្ថិតក្រោមការស៊ើបអង្កេត៕
ប្រភព ៖ South China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា

