លោកជំទាវ ហ៊ុន ស៊ីណាត ឧបត្ថម្ភអំពូលសូឡាដល់សាលាបុណ្យភូមិត្រោក
កំពង់ឆ្នាំង៖លោកជំទាវ ហ៊ុន ស៊ីណាត អមដំណើរដោយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរកាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញទៅប្រគល់អំពូលភ្លើងសូឡាចំនួន១០ដើមក្នុងបរិវេណសាលាបុណ្យ ភូមិត្រោក ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នៅក្នុងពិធីលោកជំទាវ ហ៊ុន ស៊ីណាត បានមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាពទើបយើងមានអ្វីៗគ្រប់បែបយ៉ាង ជាក់ស្ដែងដូចជាសាលាបុណ្យ នៅភូមិត្រោក ដែលទើបកសាងបានថ្មីសន្លាងមួយនេះ ដែលនឹងក្លាយទៅជាទីសក្ការៈសម្រាប់ពុទ្ធបរិស័ទគោរពបូជា និងធ្វើឧបោសថសីលរាល់ថ្ងៃសីលផងដែរ។

លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរបានឱ្យដឹងថា ដោយមើលឃើញសាលាបុណ្យភូមិត្រោក មានសភាព
ទ្រុឌទ្រោមខ្លាំងដែលមិនអាចឱ្យពុទ្ធបរិស័ទ លោកតាលោកយាយ មកសមាទានសីលបាន និងដោយមើលឃើញនៅមុខសាលាបុណ្យមានអណ្ដូងទឹកដែលបានកសាងឡើងដោយមហាឧបាសិកា ឌី ប៉ុក ផងនោះ លោកជំទាវ ពេជ ច័ន្ទមុន្នី និងលោកជំទាវ ហ៊ុន ម៉ាណា បានជួយឧបត្ថម្ភកសាងសាលាបុណ្យថ្មីធ្វើអំពីបេតុង ។ក្រោមការជួយជ្រោមជ្រែង
និងសម្របសម្រួលពីថ្នាក់ដឹកនាំខេត្ត ស្រុក ទើបសាលាបុណ្យនេះបានកសាងរួចរាល់នៅពាក់កណ្ដាលឆ្នាំ២០២៥ ។ពេលនេះបានទទួលភ្លើងបំភ្លឺថែមទៀត៕
ដោយ៖សុខ គឹមសៀន

