ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅភូមិសាស្ត្រស្រុកព្រៃឈរ
អត្ថបទដោយ៖
Kimsean Sok
កំពង់ចាម៖ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ កម្លាំងផ្នែកសឹករងព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមៀន និងសហគមន៍នេសាទសាមគ្គីឃុំមៀន ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមផងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានចុះបង្ក្រាបបទល្មើសជលផល រុះរើនិងបំផ្លាញចោលឧបករណ៍ខុសច្បាប់បានចំនួន២ករណី នៅចំណុចបឹងកេះ ភូមិមៀន ឃុំមៀន ស្រុកព្រៃឈរ និងព្រែកក្អែក ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ប្រភពបញ្ជាក់ថារដ្ឋបាលជលផលបង្ក្រាបនិងបំផ្លាញចោលនៅនឹងកន្លែងរួមមាន ៖ ឧបករណ៍លូស្បៃមុងចំនួន៨មាត់ ,បាំងស្បៃមុងប្រវែង ៤០០ម៉ែត្រ,បង្គោលចម្រឹងចំនួន ១៦០ដើមនិងចាក់លែងកូនត្រីចម្រុះទម្ងន់ ១៨គីឡូក្រាមចូលបឹងធម្មជាតិវិញ៕
ដោយ៖សុខ គឺមសៀន



